ព្រះត្រៃបិដក ភាគ ១១

ដី​ ​បិទទ្វារ​ ​និង​បង្អួច​ ​រួចហើយ​ចុះពី​ទីសេនាសនៈ​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​ចូល​ទៅកាន់​ស្រុកក្នុង​កាល​ឥឡូវនេះ​ ​ត្រូវ​ដោះ​ស្បែកជើង​ ​ហើយ​បន្ទាប​គោះ​ ​ច្រក​ដាក់​ក្នុង​ស្លោកបាត្រ​ ​ហើយ​ស្ពាយ​លើ​ស្មា​ ​បិទបាំង​កាយ​ឲ្យ​មាន​មណ្ឌល​បី​ ​ស្លៀក​ស្បង់​ឲ្យ​ជា​បរិមណ្ឌល​ ​ក្រ​វា​ត់​សម្ព​ត់​កាយពន្ធន៍​ ​តម្រួត​ឧត្តរាសង្គៈ​ ​និង​សង្ឃាដិ​ ​ហើយ​ឃ្លុំ​ពាក់​ក្ឌុំ​ ​ហើយ​ជូត​បាត្រ​ ​កាន់​ដើរចូល​ទៅ​ក្នុង​ស្រុក​ដោយ​ស្រួល​ ​មិន​រលះរលាំង​ ​អារញ្ញកភិក្ខុ​ ​ត្រូវ​បិទបាំង​កាយ​ឲ្យ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​សង្រួម​ប្រយ័ត្ន​ដោយ​ល្អ​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​។​បេ​។​ ​មិន​ត្រូវ​ចំអើត​ជើង​ ​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​កាលបើ​នឹង​ចូល​ទៅកាន់​លំនៅ​គេ​ ​ត្រូវ​កំណត់ទុក​ក្នុងចិត្ត​ថា​ ​អាត្មាអញ​នឹង​ចូល​ទៅ​ ​តាមផ្លូវ​នេះ​ ​នឹង​ចេញ​មកវិញ​តាមផ្លូវ​នេះ​ ​មិន​ត្រូវ​ចូល​ទៅ​ដោយ​រហ័ស​ពេក​ ​មិន​ត្រូវ​ចេញ​មកវិញ​ដោយ​រហ័ស​ពេក​ ​មិន​ត្រូវ​ឈរ​ក្នុង​ទី​ឆ្ងាយ​ពេក​ ​មិន​ត្រូវ​ឈរ​ក្នុង​ទី​ជិត​ពេក​ ​មិន​ត្រូវ​ឈរ​យូរ​ពេក​ ​មិន​ត្រូវ​ត្រឡប់​មក​រហ័ស​ពេក​ ​ត្រូវ​ឈរ​សង្កេតមើល​ថា​ ​គេ​ចង់​ឲ្យ​ចង្ហាន់​ ​ឬមិន​ចង់​ឲ្យ​ទេ​ ​បើ​គេ​បញ្ឈប់​ការងារ​ក្តី​ ​ក្រោក​អំពី​អាសនៈ​ក្តី​ ​ចាប់កាន់​វែក​ក្តី​ ​ចាប់កាន់​ភាជន៍​ក្តី​ ​គេ​ចង់​ប្រគេន​ចង្ហាន់​ ​ហើយ​និមន្ត​ឲ្យ​រង់ចាំ​ក្តី​ ​ភិក្ខុ​ដឹង​ដូច្នេះហើយ​ ​ត្រូវ​រង់ចាំ​ ​កាលបើ​គេ​ប្រគេន​ចង្ហាន់​
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 636805687357139914
ទៅកាន់ទំព័រ៖