ព្រះត្រៃបិដក ភាគ ១១

 [​៩៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​ច្រើន​រូប​ធ្វើ​ចីវរ​កម្ម​ក្នុង​ទីវាល​។​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គោះ​គ្រឿង​សេនាសនៈ​ ​ក្នុង​ទីធ្លា​ដែល​ជាទី​ច្រាសខ្យល់​។​ ​ភិក្ខុ​ទាំងឡាយ​ប្រឡាក់​ដោយ​ធូលី​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​មិនសមបើ​នឹង​គោះ​គ្រឿង​សេនាសនៈ​ ​ក្នុង​ទីធ្លា​ដែល​ជាទី​ច្រាសខ្យល់​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ប្រឡាក់​ដោយ​ធូលី​សោះ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​គោះ​គ្រឿង​សេនាសនៈ​ ​ក្នុង​ទីធ្លា​ដែល​ជាទី​ច្រាសខ្យល់​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​ប្រឡាក់​ដោយ​ធូលី​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​សេនាសន​វត្ត​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​ភិក្ខុ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​។​
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 636805687918472020
ទៅកាន់ទំព័រ៖