ព្រះត្រៃបិដក ភាគ ១១

 [​៩៥​]​ ​ភិក្ខុ​នៅក្នុង​វិហារ​ណា​ ​បើ​វិហារ​នោះ​មាន​សម្រាម​ ​បើ​អាច​ ​(​សំអាត​បាន​)​ ​ក៏​ត្រូវ​សំអាត​ ​កាលដែល​នឹង​សំអាត​វិហារ​ ​ត្រូវ​យក​បាត្រ​ ​និង​ចីវរ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ជាមុន​ ​ហើយ​ត្រូវ​យក​និសីទនៈ​ ​និង​កម្រាល​ ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ពូក​ ​និង​ខ្នើយ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវលើ​ក​បន្ទាប​គ្រែ​ឲ្យ​ស្រួល​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវលើ​ក​បន្ទាប​តាំង​ឲ្យ​ស្រួល​ ​កុំ​ឲ្យ​ទង្គិច​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ទ្រនាប់ជើង​គ្រែ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ក្តារ​សម្រាប់​ផ្អែក​ ​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​កំណត់​ទី​ដែលគេ​ក្រាលកម្រាល​ផែនដី​យ៉ាងណា​ ​ហើយ​នាំ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​បើ​ក្នុង​វិហារ​ស្មុកស្មាញ​ ​(​មិន​ស្អាត​ដោយ​សរសៃពីងពាង​ជាដើម​)​ ​ភិក្ខុ​ត្រូវ​បោស​តាំងពី​ពិតាន​ជាមុន​ ​ចំណែក​ជ្រុង​សន្ទះ​បង្អួច​ ​ត្រូវ​ជូតសំអាត​ ​បើ​ជញ្ជាំង​ដែលគេ​លាប​ដោយ​ថ្នាំ​ ​មាន​សៅហ្មង​ពណ៌​សម្បុរ​ ​ត្រូវ​ជ្រលក់​កំ​ណា​ត់​សម្ព​ត់​ពូត​ ​ហើយ​សឹម​ជូត​ ​បើ​ទី​ផ្ទៃ​ដែលគេ​ធ្វើ​ដោយ​វត្ថុ​មាន​ពណ៌ខ្មៅ​ ​មាន​សៅហ្មង​ពណ៌​សម្បុរ​ ​ត្រូវ​ជ្រលក់​កំណាត់​
ថយ | ទំព័រទី ១២៤ | បន្ទាប់
ID: 636805688180166988
ទៅកាន់ទំព័រ៖