ព្រះត្រៃបិដក ភាគ ១១

សម្ព​ត់​ពូត​ ​រួច​សឹម​ជូត​ ​បើ​ទី​ផ្ទៃ​គេ​មិន​ធ្វើ​ទេ​ ​ភិក្ខុ​ត្រូវ​ប្រស់​ដោយ​ទឹក​ ​ហើយ​សឹម​ជូត​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​វិហារ​ប្រឡាក់​ដោយ​ធូលី​ឡើយ​ ​ត្រូវ​ប្រមូល​សម្រាម​ទៅ​ចោល​ ​ក្នុង​ទី​ដ៏​សមគួរ​ ​មិន​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ជិត​ភិក្ខុ​ផងគ្នា​ ​មិន​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ជិត​វិហារ​ ​មិន​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ជិត​ទឹក​សម្រាប់​ឆាន់​ ​មិន​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ជិត​ទឹក​សម្រាប់​ប្រើប្រាស់​ ​មិន​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ ​ក្នុង​ធ្លា​ដែល​ជាទី​ច្រាសខ្យល់​ ​ត្រូវ​គោះ​គ្រឿង​សេនាសនៈ​ ​ក្នុង​ទី​ក្រោម​ខ្យល់​ ​ត្រូវ​ហាល​កម្រាល​ផែនដី​ហើយ​ ​ជម្រះ​គោះ​ក្នុង​ទី​ដ៏​សមគួរ​ ​រួច​សារ​យក​មក​ក្រាល​ដូចដើម​វិញ​ ​ត្រូវ​ហាល​ទ្រនាប់ជើង​គ្រែ​ហើយ​ជូតសំអាត​ក្នុង​ទី​ដ៏​សមគួរ​ ​រួច​នាំ​យក​មក​ដម្កល់​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​គ្រែ​ ​ហើយ​ជម្រះ​គោះ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​លើក​បន្ទាប​ឲ្យ​ស្រួល​ ​កុំ​ឲ្យ​ទង្គិច​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​រួច​នាំ​យក​ទៅ​ទុក​ដូចដើម​វិញ​ ​ត្រូវ​ហាល​តាំង​ ​ហើយ​ជម្រះ​គោះ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​លើក​បន្ទាប​ឲ្យ​ស្រួល​ ​កុំ​ឲ្យ​ទង្គិច​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636805688460363015
ទៅកាន់ទំព័រ៖