ព្រះត្រៃបិដក ភាគ ១១
កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ រួចនាំយកមកទុកដូចដើមវិញ ត្រូវហាលពូកខ្នើយ ហើយជម្រះគោះ ក្នុងទីដ៏សមគួរ រួចនាំយកមករៀបចំទុកដូចដើមវិញ ត្រូវហាលកម្រាលសម្រាប់អង្គុយ ហើយជម្រះគោះ ក្នុងទីដ៏សមគួរ រួចសារយកមកក្រាលទុកដូចដើមវិញ ត្រូវហាលកន្ថោរសម្រាប់ស្តោះទឹកមាត់ក្នុងទីដ៏សមគួរ ហើយជូត រួចនាំយកមកទុកដូចដែលវិញ ត្រូវហាលផែនក្តារសម្រាប់ផ្អែក ក្នុងទីដ៏សមគួរ ហើយជូត រួចនាំយកមកទុកដូចដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ កាលដែលទុកដាក់បាត្រ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយស្ទាបខាងក្រោមគ្រែ ឬខាងក្រោមតាំង ដោយដៃម្ខាងសិន សឹមទុកដាក់បាត្រចុះ តែថាមិនត្រូវទុកដាក់បាត្រ ក្នុងទីដែលមិនស្អាតឡើយ កាលដែលនឹងទុកចីវរ ត្រូវកាន់ចីវរដោយដៃម្ខាង ហើយជូតស្នួរចីវរ ឬខ្សែស្បៀងដោយដៃម្ខាង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយសិន សឹមទុកចីវរចុះ បើមានខ្យល់ប្រកបដោយធូលី បក់មកអំពីទិសខាងកើត ភិក្ខុត្រូវបិទបង្អួចទិសខាងកើត បើមានខ្យល់ប្រកបដោយធូលី បក់មកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច
ID: 636805688767170563
ទៅកាន់ទំព័រ៖