ព្រះត្រៃបិដក ភាគ ១១

បើ​មាន​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​ពី​ទិសខាងជើង​ ​ត្រូវ​បិទ​បង្អួច​ទិសខាងជើង​ ​បើ​មាន​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​ពី​ទិសខាងត្បូង​ ​ត្រូវ​បិទ​បង្អួច​ទិសខាងត្បូង​ ​បើ​រដូវ​ត្រជាក់​ ​ភិក្ខុ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បិទ​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បើក​បង្អួច​ក្នុង​វេលា​យប់​ ​បើ​បរិវេណ​មាន​សម្រាម​ ​ត្រូវ​បោស​បរិវេណ​ចេញ​ ​បើ​បន្ទប់ទឹក​មាន​សម្រាម​ ​ត្រូវ​បោស​បន្ទប់ទឹក​ចេញ​ ​បើ​ឧបដ្ឋានសាលា​មាន​សម្រាម​ ​ត្រូវ​បោស​ឧបដ្ឋានសាលា​ចេញ​ ​បើ​រោង​ភ្លើង​មាន​សម្រាម​ ​ត្រូវ​បោស​រោង​ភ្លើង​ចេញ​ ​បើ​បង្គន់​មាន​សម្រាម​ ​ត្រូវ​បោស​បង្គន់​ចេញ​ ​បើ​មិន​មាន​ទឹក​សម្រាប់​ឆាន់​ ​ត្រូវ​ដងទឹក​សម្រាប់​ឆាន់​ទុក​ ​បើ​មិន​មាន​ទឹក​សម្រាប់​ប្រើប្រាស់​ ​ភិក្ខុ​ត្រូវ​ដងទឹក​សម្រាប់​ប្រើប្រាស់​ទុក​ ​បើ​មិន​មាន​ទឹក​ក្នុង​ឆ្នាំង​សម្រាប់​ជម្រះ​ ​ត្រូវ​ចាក់ទឹក​ក្នុង​ឆ្នាំង​សម្រាប់​ជម្រះ​ទុក​ ​បើ​ភិក្ខុ​ខ្ចី​នៅក្នុង​វិហារ​មួយ​ ​ជាមួយនឹង​ភិក្ខុ​ចាស់​ ​មិនទាន់​បាន​អនុញ្ញាត​ពី​ភិក្ខុ​ចាស់​ទេ​ ​មិន​ត្រូវ​បង្រៀន​បាលី​ ​មិន​ត្រូវ​បង្រៀន​អដ្ឋកថា​ ​មិន​ត្រូវ​ធ្វើ​ស្វាធ្យាយ​
ថយ | ទំព័រទី ១២៧ | បន្ទាប់
ID: 636805689030095601
ទៅកាន់ទំព័រ៖