ព្រះត្រៃបិដក ភាគ ១១

ក៏​ឥត​ខ្លាច​ ​ឥត​ញាប់ញ័រ​ ​ឥត​រន្ធត់​តក់ស្លុត​ឡើយ​ ​ជា​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ជា​មនុស្ស​សម្លបរោម​ ​ចិញ្ចឹមជីវិត​ដោយ​ចតុប្បច្ច័យ​ ​ដែល​បុគ្គល​ដទៃ​ឲ្យ​ ​មានចិត្ត​ដូចជា​ពួក​សត្វ​ម្រឹគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ពិចារណា​ឃើញ​នូវ​អំណាច​ប្រយោជន៍​យ៉ាងនេះ​ហើយ​ ​ទើបបាន​ទៅ​ក្នុង​ព្រៃ​ក្តី​។​បេ​។​ ​តែង​បន្លឺ​ឧទាន​ជា​រឿយ​ៗ​ថា​ ​ឱ​សុខ​អ្វី​ម្ល៉េះ​ ​ឱ​សុខ​អ្វី​ម្ល៉េះ​ ​ដូច្នេះ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ជ្រាប​ច្បាស់​នូវ​សេចក្តី​នុ៎ះហើយ​ ​ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ ​ក្នុង​វេលា​នោះ​ថា​
​[​១១​]​ ​សេចក្តី​ក្រោធ​ ​មិន​មាន​ក្នុងចិត្ត​របស់​អ្នកណា​ ​អ្នកនោះ​ឈ្មោះថា​ ​កន្លង​ផុត​នូវ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ច្រើនប្រការ​ ​ទេវតា​ទាំងឡាយ​ ​ក៏​កម្រ​នឹង​បានឃើញ​នូវ​អ្នក​ដែល​មាន​ភ័យ​កន្លង​ផុត​ហើយ​ ​បាន​ប្រកបដោយ​សេចក្តី​សុខ​ ​ឥតមាន​សេចក្តី​សោក​នោះ​ឡើយ​។​

 [​១២​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ព្រៃ​អនុ​បិ​យា​ ​គួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ ​ហើយ​ទ្រង់​យាង​សំដៅ​ ​ទៅកាន់​ចារិក​នគរ​កោ​សម្ពី​ ​ត្រាច់​ទៅកាន់​ចារិក​តាមលំដាប់​ ​ឆ្ពោះទៅ​នគរ​កោ​សម្ពី​។​ ​បានឮ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សម្រេច​ឥរិយាបថ​ ​ក្នុង​ឃោសិ​តា​រាម​ ​ទៀប​នគរ​កោ​សម្ពី​នោះ​។​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636805092036559524
ទៅកាន់ទំព័រ៖