ព្រះត្រៃបិដក ភាគ ១១
មានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើរោងនៃផ្ទះជាទីរក្សាកាយមានសម្រាម ត្រូវបោសរោងនៃផ្ទះជាទីរក្សាកាយចេញ ត្រូវសូន្យគ្រឿងលំអិតទុក ត្រូវលាយដីស្អិតទុក ត្រូវចាក់ទឹកទុកក្នុងស្នូកទឹក កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវលាបមុខដោយដីស្អិត ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមឃាត់ពួកភិក្ខុថ្មីដោយអាសនៈ បើអាច (ធ្វើបរិកម្មបាន) ត្រូវធ្វើបរិកម្មដល់ភិក្ខុទាំងឡាយជាថេរៈ ក្នុងផ្ទះជាទីរក្សាកាយ កាលភិក្ខុនឹងចេញពីផ្ទះជាទីរក្សាកាយទៅ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយ ហើយបិទបាំងទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចេញពីផ្ទះជាទីរក្សាកាយ បើភិក្ខុអាច (ធ្វើបរិកម្មបាន) សូម្បីក្នុងទឹក ក៏ត្រូវធ្វើបរិកម្ម ដល់ភិក្ខុទាំងឡាយជាថេរៈបានដែរ មិនត្រូវងូតទឹកពីខាងមុខពួកភិក្ខុជាថេរៈ មិនត្រូវងូតទឹកពីខាងលើខ្សែទឹក កាលភិក្ខុងូតរួចហើយ ឡើងមកវិញ ត្រូវបើកផ្លូវឲ្យដល់ភិក្ខុទាំងឡាយដែលកំពុងចុះទៅ ភិក្ខុណា ចេញពីផ្ទះជាទីរក្សាកាយខាងក្រោយគេ បើផ្ទះជាទីរក្សាកាយមានភក់ ភិក្ខុនោះត្រូវលាងចេញ
ID: 636805689994560766
ទៅកាន់ទំព័រ៖