ព្រះត្រៃបិដក ភាគ ១១

កិត​ដោយ​ឈើ​ដ៏​គ្រោតគ្រាត​ខ្លះ​ ​ចោល​ឈើ​សម្រាប់​កិត​ក្នុង​រណ្តៅ​វច្ចៈ​ខ្លះ​ ​ចេញ​មក​ដោយ​រហ័ស​ពេក​ខ្លះ​ ​សើយ​ស្បង់​ចេញ​មក​ខ្លះ​ ​ជម្រះ​ធ្វើឲ្យ​ឮ​សំ​ឡេង​ចបុ​ចបុ​ខ្លះ​ ​ទុក​ទឹក​ឲ្យ​សល់​នៅក្នុង​ភាជន៍​សម្រាប់​ជម្រះ​ខ្លះ​ ​ដូច្នេះ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​នុ៎ះ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ ​ព្រះអង្គ​។​បេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​តិះដៀល​ហើយ​ ​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​នូវ​វច្ចកុដិ​វត្ត​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​តាម​ទំនង​ដែល​ភិក្ខុ​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​វច្ចកុដិ​ចុះ​។​
 [​១០១​]​ ​ភិក្ខុ​ណា​ទៅកាន់​វច្ចកុដិ​ ​ភិក្ខុ​នោះ​ត្រូវ​ឈរខាង​ក្រៅ​ ​ហើយ​គ្រហែម​ ​ទោះបី​ភិក្ខុ​ដែល​អង្គុយ​នៅ​ខាងក្នុង​ ​ក៏​ត្រូវ​គ្រហែម​តប​ ​ភិក្ខុ​នោះ​ត្រូវ​ពាក់​ចីវរ​លើ​ស្នួ​រ​ចីវរ​ ​ឬ​ខ្សែស្បៀង​ ​រួច​កុំ​ប្រញាប់​ប្រញាល់​ ​ចូល​ទៅកាន់​វច្ចកុដិ​ដោយ​ស្រួល​ ​កុំ​ចូល​ទៅ​ដោយ​ប្រញាប់​ពេក​ ​មិន​ត្រូវ​សើយ​ស្បង់​ចូល​ទៅ​ ​ត្រូវ​ឈរ​លើ​ទ្រនាប់ជើង​សម្រាប់​បន្ទោបង់​វច្ចៈ​ ​ហើយ​សឹម​សើយ​ស្បង់​ ​មិន​ត្រូវ​ខំប្រឹង​រមាត់​បន្ទោបង់​វច្ចៈ​ ​មិន​ត្រូវ​បន្ទោបង់​វច្ចៈ​ទាំង​ទំពា​ឈើស្ទន់​ ​មិន​ត្រូវ​បន្ទោបង់​វច្ចៈ​ខាងក្រៅ​ទវ​ច្ចៈ​ ​មិន​ត្រូវ​បន្ទោបង់​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636805691544989445
ទៅកាន់ទំព័រ៖