ព្រះត្រៃបិដក ភាគ ១១
បស្សាវៈខាងក្រៅទបស្សាវៈ មិនត្រូវស្តោះទឹកមាត់ក្នុងទបស្សាវៈ មិនត្រូវកិតដោយឈើគ្រោតគ្រាត មិនត្រូវចោលឈើសម្រាប់កិតក្នុងរណ្តៅវច្ចៈ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់វច្ចៈ ហើយសឹមបិទបាំង (ស្បង់) មិនត្រូវចេញមកដោយរួសរាន់ពេក មិនត្រូវចេញមកទាំងសើយស្បង់ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះធ្វើសំឡេងឲ្យឮចបុចបុ មិនត្រូវទុកទឹកឲ្យសល់នៅក្នុងភាជន៍សម្រាប់ជម្រះ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមបិទបាំង បើវច្ចកុដិប្រឡាក់ ត្រូវលាងចេញ បើកញ្ជើសម្រាប់ដាក់ឈើសម្រាប់កិតពេញ ត្រូវចាក់ឈើសម្រាប់កិតចោលចេញ បើវច្ចកុដិមានសម្រាម ត្រូវបោសវច្ចកុដិចេញ បើលានវច្ចកុដិមានសម្រាម ត្រូវបោសលានវច្ចកុដិចេញ បើបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើទឹកក្នុងក្អមសម្រាប់ជម្រះគ្មានទេ ត្រូវចាក់ទឹកដាក់ក្នុងក្អមសម្រាប់ជម្រះ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជា វច្ចកុដិវត្ត របស់ភិក្ខុទាំងឡាយ តាមទំនងដែលភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្ត ដោយប្រពៃក្នុងវច្ចកុដិចុះ។
ID: 636805691816494974
ទៅកាន់ទំព័រ៖