ព្រះត្រៃបិដក ភាគ ១១
[១០៣] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក ត្រូវប្រព្រឹត្តដោយក្នុងឧបជ្ឈាយ៍។ ឯសេចក្តីប្រព្រឹត្តដោយប្រពៃ ក្នុងឧបជ្ឈាយ៍នោះ ដូច្នេះ សទ្ធិវិហារិក ត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង រួចធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លុបមុខ ក្រាលអាសនៈ បើមានបបរ សទ្ធិវិហារិក ត្រូវលាងភាជន៍ ហើយបង្អោនបបរចូលទៅប្រគេន កាលបើឧបជ្ឈាយ៍ហុតបបររួចហើយ សទ្ធិវិហារិក ត្រូវប្រគេនទឹក ហើយទទួលយកភាជន៍ លើកបន្ទាបឲ្យស្រួល កុំឲ្យទង្គិច (អ្វីៗ) ហើយលាងឲ្យស្អាត រួចរៀបចំទុកដាក់ កាលបើឧបជ្ឈាយ៍ក្រោកចេញហើយ សទ្ធិវិហារិកត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសប្រទេសនោះចេញ បើឧបជ្ឈាយ៍ចង់ចូលទៅកាន់ស្រុក សទ្ធិវិហារិកត្រូវប្រគេនស្បង់ ហើយទទួលស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ ត្រូវតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយប្រគេន ត្រូវជូតបាត្រដែលទទឹក រួចហើយសឹមប្រគេន បើឧបជ្ឈាយ៍ចង់បានសទ្ធិវិហារិកជាបច្ឆាសមណៈ (តាមក្រោយឧបជ្ឈាយ៍) សទ្ធិវិហារិក ត្រូវបិទបាំងមណ្ឌល៣ គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល
ID: 636805692385267506
ទៅកាន់ទំព័រ៖