ព្រះត្រៃបិដក ភាគ ១១

ក្រវាត់​វត្ថពន្ធ​ចង្កេះ​ ​ហើយ​តម្រួត​ឧត្តរាសង្គៈ​ ​និង​សង្ឃាដិ​ ​ហើយ​ឃ្លុំ​ពាក់​ក្ឌុំ​ ​ហើយ​ជូត​បាត្រ​ ​ហើយ​កាន់​យក​ទៅ​ ​ធ្វើជា​បច្ឆាសមណៈ​ ​មិន​ត្រូវ​ដើរ​ឆ្ងាយ​ពេក​ ​មិន​ត្រូវ​ដើរ​ជិត​ពេក​ ​ត្រូវ​ចាំ​ទទួលយក​វត្ថុ​ ​ដែលគេ​ដាក់​ក្នុង​បាត្រ​ ​កាលបើ​ឧបជ្ឈាយ៍​កំពុង​និយាយ​ ​សទ្ធិវិហារិក​មិន​ត្រូវ​និយាយស្កាត់​ក្នុង​ចន្លោះ​ៗ​ឡើយ​ ​បើ​ឧបជ្ឈាយ៍​ ​កំពុង​និយាយ​ពាក្យ​ដែល​ជិតនឹង​ត្រូវអាបត្តិ​ ​សទ្ធិវិហារិក​ត្រូវ​ឃាត់​ ​កាល​វិលត្រឡប់​មកវិញ​ ​សទ្ធិវិហារិក​ត្រូវ​មក​ឲ្យបាន​មុន​ ​ហើយ​ក្រាល​អាសនៈ​ចាំ​ ​រួច​ដម្កល់​ទុក​នូវ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ដែល​លាង​ហើយ​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ដែល​មិនទាន់​បាន​លាង​ ​ហើយ​ត្រូវ​ក្រោក​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ត្រូវ​ប្រគេន​ស្បង់​បន្លាស់​ ​ទទួលយក​ស្បង់​ដែល​ស្លៀក​មកវិញ​ ​បើ​ចីវរ​ទទឹក​ ​សទ្ធិវិហារិក​ ​ត្រូវ​សំដិល​ក្នុង​កំ​ដៅ​ថ្ងៃមួយ​ស្របក់​ ​តែ​មិន​ត្រូវ​ទុក​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃ​ ​(​ឲ្យ​យូរ​ពេក​)​ ​ត្រូវ​បត់​ចីវរ​ទុក​ ​កាល​នឹង​បត់​ចីវរ​ ​ត្រូវលើ​ក​ជាយ​ឲ្យ​ហួសពី​គ្នា​មាន​ប្រមាណ៤ធ្នាប់​ ​ហើយ​សឹម​បត់​ចីវរ​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​បាក់​ផ្នត់​ចីវរ​ពាក់កណ្តាល​ឡើយ​ ​ត្រូវ​ដាក់​វត្ថពន្ធ​ចង្កេះ​ក្នុង​ផ្នត់​ចីវរ​ ​បើ​មាន​អាហារ​បិណ្ឌបាត​ ​ហើយ​ឧបជ្ឈាយ៍​ចង់​ឆាន់​ ​សទ្ធិវិហារិក​ត្រូវ​ប្រគេន​ទឹក​ ​ហើយ​បង្អោន​អាហារ​បិណ្ឌបាត​ចូល​ទៅ​ប្រគេន​ ​ត្រូវ​សួរ​ឧបជ្ឈាយ៍​ដោយ​ទឹក​សម្រាប់​ឆាន់​ ​កាលបើ​ឧបជ្ឈាយ៍​ឆាន់​រួចហើយ​ ​សទ្ធិវិហារិក​ ​ត្រូវ​ប្រគេន​ទឹក​ ​រួច​ទទួលយក​បាត្រ​មកវិញ​
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636805692664403472
ទៅកាន់ទំព័រ៖