ព្រះត្រៃបិដក ភាគ ១១

កាន់​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​ ​(​អ្វី​ៗ​)​ ​លាង​ឲ្យ​ស្អាត​ ​ជូត​ឲ្យ​ស្ងួត​ទឹក​ចេញ​ ​ហើយ​ហាល​ក្នុង​កំ​ដៅ​ថ្ងៃមួយ​ស្របក់​ ​តែ​កុំ​ទុកបាត្រ​ក្នុង​កំ​ដៅ​ថ្ងៃ​ ​(​យូរ​ពេក​)​ ​សទ្ធិវិហារិក​ ​ត្រូវ​ទុកបាត្រ​ ​និង​ចីវរ​ ​កាលដែល​ទុកបាត្រ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​សិន​ ​ហើយ​សឹម​ទុកបាត្រ​ ​តែ​មិន​ត្រូវ​ទុក​ក្នុង​ទី​ដែល​មិន​ស្អាត​ឡើយ​ ​កាល​នឹង​ទុក​ចីវរ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​ចីវរ​ ​ដៃ​ម្ខាង​ជូត​ស្នួ​រ​ចីវរ​ ​ឬ​ខ្សែស្បៀង​ ​រួច​ធ្វើ​ជាយ​ចីវរ​ខាងនាយ​ ​ឲ្យ​ជា​ផ្នត់​មក​ខាងអាយ​ ​ហើយ​សឹម​ទុក​ចីវរ​ចុះ​ ​កាលបើ​ឧបជ្ឈាយ៍​ក្រោក​ចេញ​ហើយ​ ​សទ្ធិវិហារិក​ត្រូវ​សារ​អាសនៈ​ចេញ​ ​ត្រូវ​ទុកដាក់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ដែល​លាង​ហើយ​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ដែល​មិនទាន់​បាន​លាង​ ​បើ​ប្រទេស​នោះ​មាន​សម្រាម​ ​សទ្ធិវិហារិក​ត្រូវ​បោស​ប្រទេស​នោះ​ចេញ​ ​បើ​ឧបជ្ឈាយ៍​ចង់​ស្រង់ទឹក​ ​សទ្ធិវិហារិក​ត្រូវ​ចាត់ចែង​ទឹក​សម្រាប់​ស្រង់​ប្រគេន​ ​បើ​ឧបជ្ឈាយ៍​ត្រូវការ​ទឹក​ត្រជាក់​ ​សទ្ធិវិហារិក​ត្រូវ​ចាត់ចែង​ទឹក​ត្រជាក់​ប្រគេន​ ​បើ​ឧបជ្ឈាយ៍​ត្រូវការ​ទឹក​ក្តៅ​ ​សទ្ធិវិហារិក​ត្រូវ​ចាត់ចែង​ទឹក​ក្តៅ​ប្រគេន​ ​បើ​ឧបជ្ឈាយ៍​ចង់​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​សទ្ធិវិហារិក​ ​ត្រូវ​សូន្យ​គ្រឿង​លំអិត​ត្រូវ​លាយ​ដីស្អិត​ ​
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 636805692922448231
ទៅកាន់ទំព័រ៖