ព្រះត្រៃបិដក ភាគ ១១

ត្រូវ​នាំ​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ហើយ​ដើរតាម​ពី​ខាង​ក្រោយ​ៗ​ឧបជ្ឈាយ៍​ ​ហើយ​ប្រគេន​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​រួច​ទទួល​ចីវរ​មក​ទុកដាក់​ ​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​ប្រគេន​គ្រឿង​លំអិត​ ​ត្រូវ​ប្រគេន​ដីស្អិត​ ​បើស​ទ្ធិ​វិហារិក​អាច​ចូល​ទៅ​បាន​ ​ក៏​គប្បី​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​កាល​នឹង​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​(​កាយ​)​ ​ពី​ខាងមុខ​ ​ខាងក្រោយ​ ​រួច​សឹម​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ចុះ​ ​មិន​ត្រូវ​អង្គុយ​ច្រៀ​ត​បៀត​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​មិន​ត្រូវ​ហាមឃាត់​ភិក្ខុ​ខ្ចី​ ​ដោយ​អាសនៈ​ ​ត្រូវ​ធ្វើ​បរិកម្ម​ ​ដល់​ឧបជ្ឈាយ៍​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​កាល​ឧបជ្ឈាយ៍​ដើរចេញ​ពី​ផ្ទះ​ជាទី​រក្សា​កាយ​ទៅ​ ​សទ្ធិវិហារិក​ ​ត្រូវ​នាំ​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ហើយ​បិទបាំង​ ​(​កាយ​)​ ​ពី​ខាងមុខ​ ​ខាងក្រោយ​ ​រួច​សឹម​ថយចេញ​ពី​ផ្ទះ​ជាទី​រក្សា​កាយ​ ​សូម្បី​ក្នុងទឹក​ ​សទ្ធិវិហារិក​ ​ក៏​ត្រូវ​ធ្វើ​បរិកម្ម​ដល់​ឧបជ្ឈាយ៍​ ​លុះ​ស្រង់ទឹក​រួចហើយ​ ​ត្រូវ​ឡើង​មក​មុន​ ​ហើយ​ជូត​កាយ​របស់​ខ្លួន​ឲ្យ​ស្ងួត​ទឹក​ចេញ​ ​រួច​ស្លៀក​ស្បង់​ ​ហើយ​ត្រូវ​ជូត​ទឹក​ពី​កាយ​របស់​ឧបជ្ឈាយ៍​ ​ត្រូវ​ប្រគេន​ស្បង់​ ​ប្រគេន​សង្ឃាដិ​ ​(​ទៅ​ឧបជ្ឈាយ៍​)​ ​សទ្ធិវិហារិក​ ​ត្រូវ​នាំ​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ដើរចេញ​មក​មុន​ ​ហើយ​រៀបចំ​អាសនៈ​ចាំ​ ​ត្រូវ​ដំ​កល់​ទុក​នូវ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​រងជើង​ដែល​លាង​ហើយ​
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 636805693222945419
ទៅកាន់ទំព័រ៖