ព្រះត្រៃបិដក ភាគ ១១
និងទ្រនាប់សម្រាប់ជូតជើងដែលមិនទាន់បានលាង ត្រូវសួរឧបជ្ឈាយ៍ដោយទឹកសម្រាប់ឆាន់ បើសទ្ធិវិហារិកចង់រៀនបាលី គប្បីឲ្យឧបជ្ឈាយ៍បង្រៀនចុះ បើសទ្ធិវិហារិក ចង់រៀនអដ្ឋកថា គប្បីរៀនអដ្ឋកថា (នឹងឧបជ្ឈាយ៍)ចុះ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើសទ្ធិវិហារិកអាច (នឹងបោសសំអាតបាន) ត្រូវបោសសំអាតចេញ កាលនឹងបោសសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញមកមុន ទៅកម្កល់ទុកក្នុងទីដ៏សមគួរត្រូវនាំយកកម្រាលសម្រាប់អង្គុយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកពូកនិងខ្នើយ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវលើកគ្រែបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកដោយស្រួល ទៅទុកក្នុងទីដ៏សមគួរ ត្រូវលើកតាំងបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ ហើយនាំយកឲ្យស្រួល ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកទ្រនាប់ជើងគ្រែ ទៅដម្កល់ទុកក្នុងទីដ៏សមគួរ ត្រូវនាំយកកន្ថោរសម្រាប់ស្តោះទឹកមាត់ ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវនាំយកក្តារសម្រាប់ផ្អែក ទៅទុកដាក់ក្នុងទីដ៏សមគួរ ត្រូវចំណាំទុកនូវកម្រាលផែនដី ដែលគេក្រាលទុកនៅកន្លែងណា ហើយនាំយកទៅទុកក្នុងទីដ៏សមគួរ បើ
ID: 636805693524112645
ទៅកាន់ទំព័រ៖