ព្រះត្រៃបិដក ភាគ ១១
គ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) មាននៅក្នុងវិហារ សទ្ធិវិហារិកត្រូវបោសចេញពីពិតានជាមុន ត្រូវបោសចំណែកជ្រុងសន្លឹកបង្អួច បើជញ្ជាំងគេលាបដោយថ្នាំរួចហើយ ត្រឡប់ជាមានប្រឡាក់ដោយធូលីជាដើម សទ្ធិវិហារិក ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) ដែលគេបរិកម្មដោយវត្ថុមានពណ៌ខ្មៅរួចហើយ ត្រឡប់ជាមានប្រឡាក់ សទ្ធិវិហារិក ត្រូវជ្រលក់កំណាត់សំពត់ពូត ហើយសឹមជូត បើផ្ទៃ (ផែនដី) គេមិនបានធ្វើបរិកម្មទេ សទ្ធិវិហារិក ត្រូវប្រស់ទឹករួច សឹមជូត ដោយគិតថា វិហារកុំប្រឡាក់ដោយធូលីឡើយ ត្រូវប្រមូលសម្រាមយកទៅចាក់ចោល ក្នុងទីដ៏សមគួរ ត្រូវហាលកម្រាលផែនដី រួចហើយបោកជម្រះ គោះ (ដីចេញឲ្យស្អាត) រួចហើយ សឹមនាំយកទៅក្រាលទុកដូចដែលវិញ ត្រូវហាលទ្រនាប់ជើងគ្រែ ហើយជូត (ឲ្យស្អាត) ហើយនាំយកទៅដម្កល់ទុកក្នុងទីដូចដែលវិញ ត្រូវហាលគ្រែ រួចហើយបោសជម្រះ គោះ (ឲ្យស្អាត) រួចលើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកចេញដោយស្រួល ហើយតាំងទុកដូចដែលវិញ ត្រូវសំដិលហាលតាំង ហើយបោសជម្រះ គោះ (ឲ្យស្អាត) ហើយលើកបន្ទាប កុំឲ្យទង្គិច កុំឲ្យប៉ះសន្ទះទ្វារ និងក្របទ្វារ នាំយកដោយស្រួល ហើយ
ID: 636805693794498110
ទៅកាន់ទំព័រ៖