ព្រះត្រៃបិដក ភាគ ១១

រៀបចំ​ទុកដាក់​ដូចដែល​វិញ​ ​ត្រូវ​សំដិល​ពូក​និង​ខ្នើយ​ ​រួចហើយ​បោស​គោះ​ហើ​ ​(​ឲ្យ​ស្អាត​)​ ​រួច​នាំ​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​ត្រូវ​សំដិល​កម្រាល​សម្រាប់​ទ្រាប់អង្គុយ​ ​ហើយ​បោស​ជម្រះ​គោះ​ ​(​ឲ្យ​ស្អាត​)​ ​រួច​នាំ​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ ​រួច​ជូត​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​នាំ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដូចដែល​វិញ​ ​ត្រូវ​ហាល​ក្តារ​សម្រាប់​ផ្អែក​ ​រួច​ជូត​ ​ហើយ​នាំ​យក​ទៅ​ទុក​ ​ក្នុង​ទី​ដូចដែល​វិញ​ ​ត្រូវ​ទុកបាត្រ​ ​និង​ចីវរ​ ​(​ឲ្យ​ល្អ​)​ ​កាលដែល​នឹង​ទុកបាត្រ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​ ​ហើយ​សឹម​ទុកបាត្រ​ ​តែ​មិន​ត្រូវ​ទុកបាត្រ​លើ​ទី​ដែល​មិន​ស្អាត​ឡើយ​ ​កាលដែល​នឹង​ទុក​ចីវរ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​ចីវរ​ ​ដៃ​ម្ខាង​ជូត​ស្នួ​រ​ចីវរ​ ​ឬ​ខ្សែស្បៀង​ ​ហើយ​បត់​ជាយ​ខាងនាយ​ ​ឲ្យ​ជា​ផ្នត់​មក​ខាងអាយ​ ​រួច​សឹម​ទុក​ចីវរ​ចុះ​ ​បើ​ខ្យល់​មាន​ទាំង​ធូលី​ ​បក់​មក​អំពី​ទិសខាងកើត​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងកើត​ ​បើ​ខ្យល់​មាន​ទាំង​ធូលី​បក់​មក​ពី​ទិសខាងលិច​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងលិច​ ​បើ​ខ្យល់​មាន​ទាំង​ធូលី​បក់​មក​ពី​ទិសខាងជើង​ ​សទ្ធិវិហារិក​ ​ត្រូវ​បិទ​បង្អួច​ទិសខាងជើង​ ​បើ​ខ្យល់​មាន​ទាំង​ធូលី​បក់​មក​ពី​ទិសខាងត្បូង​ ​សទ្ធិវិហារិក​ ​ត្រូវ​
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636805694057323142
ទៅកាន់ទំព័រ៖