ព្រះត្រៃបិដក ភាគ ១១
បិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទបង្អួចក្នុងវេលាយប់ បើរដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកបង្អួចក្នុងវេលាយប់ បើទីបរិវេណមានសម្រាម ត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម ត្រូវបោសបន្ទប់ចេញ បើរោងឆាន់មានសម្រាម ត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមានសម្រាម ត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម ត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់ឆាន់ទេ ត្រូវដងទឹកសម្រាប់ឆាន់ទុក បើគ្មានទឹកសម្រាប់ប្រើប្រាស់ទេ ត្រូវដងទឹកសម្រាប់ប្រើប្រាស់ទុក បើទឹកក្នុងក្អមសម្រាប់ជម្រះមិនមាន សទ្ធិវិហារិក ត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុកកើតឡើងដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក ត្រូវរម្ងាប់ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើសេចក្តីសង្ស័យកើតឡើង ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវបន្ទោបង់ដោយខ្លួនឯង ឬត្រូវរកគេឲ្យជួយបន្ទោបង់ ឬនិយាយធម្មកថា ដល់ឧបជ្ឈាយ៍នោះ បើទិដ្ឋិ
ID: 636805694367340874
ទៅកាន់ទំព័រ៖