ព្រះត្រៃបិដក ភាគ ១១
[១០៤] សម័យនោះឯង ឧបជ្ឈាយ៍ទាំងឡាយ ពុំបានប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើឧបជ្ឈាយ៍ទាំងឡាយ មិនប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ឧបជ្ឈាយ៍ទាំងឡាយ មិនប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកទាំងឡាយ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំទូលថា ពិតមែន ព្រះអង្គ។បេ។ លុះទ្រង់បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត សទ្ធិវិហារិកវត្ត ដល់ឧបជ្ឈាយ៍ទាំងឡាយ តាមទំនងដែលឧបជ្ឈាយ៍ទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងពួកភិក្ខុជាសទ្ធិវិហារិក។
[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិក។ ឯការដែលប្រព្រឹត្តដោយប្រពៃ ក្នុងសទ្ធិវិហារិកនោះ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវសង្គ្រោះ និងអនុគ្រោះសទ្ធិវិហារិក ដោយបាលី ដោយអដ្ឋកថា ដោយដម្បូន្មាន ដោយការប្រៀនប្រដៅ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ឧបជ្ឈាយ៍ត្រូវ
ID: 636805695578540151
ទៅកាន់ទំព័រ៖