ព្រះត្រៃបិដក ភាគ ១១

ឲ្យ​បាត្រ​ទៅ​សទ្ធិវិហារិក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​បាត្រ​គប្បី​កើត​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ឧបជ្ឈាយ៍​មាន​ចីវរ​ ​សទ្ធិវិហារិក​គ្មាន​ចីវរ​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ចីវរ​ទៅ​សទ្ធិវិហារិក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​គប្បី​កើត​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ឧបជ្ឈាយ៍​មាន​គ្រឿងបរិក្ខារ​ ​សទ្ធិវិហារិក​គ្មាន​គ្រឿងបរិក្ខារ​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​គ្រឿងបរិក្ខារ​ទៅ​សទ្ធិវិហារិក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿងបរិក្ខារ​ ​គប្បី​កើតឡើង​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើស​ទ្ធិ​វិហារិក​មាន​ជម្ងឺ​ ​ឧបជ្ឈាយ៍​ត្រូវ​ក្រោក​ឡើង​ពី​ព្រឹក​ ​ហើយ​ឲ្យ​ឈើស្ទន់​ ​ឲ្យទឹក​លុបមុខ​ ​ក្រាល​អាសនៈ​ ​បើ​មាន​បបរ​ ​ត្រូវ​ឧបជ្ឈាយ៍​លាង​ភាជន៍​ ​ហើយ​បង្អោន​បបរ​ទៅ​ឲ្យ​ ​កាល​សទ្ធិវិហារិក​ហុត​បបរ​រួចហើយ​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ទឹក​ ​រួច​ទទួល​ភាជន៍​យក​មកវិញ​ ​កាន់​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​ ​(​នឹង​អ្វី​ៗ​)​ ​លាង​រួចហើយ​ ​ទុកដាក់​ឲ្យ​ល្អ​ ​កាលបើ​សទ្ធិវិហារិក​ក្រោក​ចេញ​ហើយ​ ​ឧបជ្ឈាយ៍​ត្រូវ​សារ​អាសនៈ​ទុក​ ​បើ​ប្រទេស​នោះ​មាន​សម្រាម​ ​ឧបជ្ឈាយ៍​ត្រូវ​បោស​ប្រទេស​នោះ​ចេញ​ ​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636805695852975848
ទៅកាន់ទំព័រ៖