ព្រះត្រៃបិដក ភាគ ១១

បើស​ទ្ធិ​វិហារិក​ ​មានប្រាថ្នា​នឹង​ចូល​ទៅកាន់​ស្រុក​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ស្បង់​សម្រាប់​ស្លៀក​ ​ត្រូវ​ទទួលយក​ស្បង់​បន្លាស់​មកវិញ​ ​ត្រូវឲ្យ​វត្ថពន្ធ​ចង្កេះ​ ​ត្រូវ​ដម្រួ​ត​ឧត្តរាសង្គៈ​ ​និង​សង្ឃាដិ​ហើយ​ឲ្យ​ ​ត្រូវ​ជូត​បាត្រ​ដែល​ទទឹក​ ​ហើយ​សឹម​ឲ្យ​ ​ឧបជ្ឈាយ៍​ត្រូវ​ក្រាល​អាសនៈ​ទុក​ ​ដោយ​គិតថា​ ​ពេល​ថ្មើ​នេះ​ ​សទ្ធិវិហារិក​ ​មុខ​ជា​នឹង​ត្រឡប់មកវិញ​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​ដែល​លាង​ហើយ​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​បាន​លាង​ ​ត្រូវ​ក្រោក​ឡើង​ ​ទៅ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ត្រូវឲ្យ​ស្បង់​បន្លាស់​ ​ហើយ​ទទួលយក​ស្បង់​ ​ដែល​ស្លៀក​មកវិញ​ ​បើ​ចីវរ​សើម​ ​ឬ​ជាំ​ដាម​ ​(​ដោយ​ញើស​ក្អែល​)​ ​ត្រូវ​សំដិល​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃ១ស្របក់​ ​តែ​កុំ​ទុក​ចីវរ​ក្នុង​កំ​ដៅ​ថ្ងៃ​ ​(​ឲ្យ​យូរ​ពេក​)​ ​ត្រូវ​បត់​ចីវរ​ ​(​យក​មក​ទុក​)​ ​កាល​នឹង​បត់​ចីវរ​ ​ត្រូវលើ​ក​ជាយ​ចីវរ​ឲ្យ​ហួសពី​គ្នា​ប្រមាណ៤ធ្នាប់​ ​ហើយ​សឹម​បត់​ចីវរ​ ​ដោយ​គិតថា​ ​កុំ​ឲ្យ​បាក់​ផ្នត់​ពាក់កណ្តាល​ឡើយ​ ​ត្រូវ​ធ្វើ​វត្ថពន្ធ​ចង្កេះ​ក្នុង​ផ្នត់​ចីវរ​ ​បើ​មាន​អាហារ​បិណ្ឌបាត​ ​សទ្ធិវិហារិក​ត្រូវការ​នឹង​ឆាន់​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ទឹក​ ​ហើយ​បង្អោន​អាហារ​បិណ្ឌបាត​ចូល​ទៅ​ឲ្យ​ ​ត្រូវ​សួរ​សទ្ធិវិហារិក​ដោយ​ទឹក​ឆាន់​ ​លុះ​សទ្ធិវិហារិក​ឆាន់​រួចហើយ​ ​ឧបជ្ឈាយ៍​ត្រូវឲ្យ​ទឹក​ ​ហើយ​ទទួលយក​បាត្រ​មកវិញ​ ​កាន់​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​ ​(​នឹង​អ្វី​ៗ​)​ ​លាង​ឲ្យ​ស្អាត​ ​
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 636805696124061353
ទៅកាន់ទំព័រ៖