ព្រះត្រៃបិដក ភាគ ១១
ហើយជូតទឹកឲ្យស្ងួត ហើយហាលថ្ងៃ១ស្របក់ តែមិនត្រូវទុកបាត្រក្នុងកំដៅថ្ងៃ (ឲ្យយូរពេកឡើយ) ត្រូវទុកដាក់បាត្រ និងចីវរ កាលនឹងរៀបចំទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោមគ្រែ ឬក្រោមតាំង ហើយសឹមទុកដាក់បាត្រ តែមិនត្រូវទុកដាក់បាត្រលើទីដែលមិនស្អាតឡើយ កាលនឹងរៀបចំទុកដាក់ចីវរ ដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ រួចសឹមទុកដាក់ចីវរ កាលសទ្ធិវិហារិកក្រោកឡើង ឧបជ្ឈាយ៍ត្រូវសារអាសនៈ រៀបចំទុកដាក់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង បើប្រទេសនោះមានសម្រាម ឧបជ្ឈាយ៍ត្រូវបោសប្រទេសនោះចេញ បើសទ្ធិវិហារិកចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកសម្រាប់ងូតឲ្យ បើសទ្ធិវិហារិកត្រូវការទឹកត្រជាក់ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវការទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែងទឹកក្តៅឲ្យ បើសទ្ធិវិហារិកចង់ចូលទៅកាន់ផ្ទះជាទីរក្សាកាយ ឧបជ្ឈាយ៍ត្រូវសូន្យគ្រឿងលំអិត ត្រូវលាយដីស្អិត ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយទៅ ហើយប្រគល់តាំងសម្រាប់ផ្ទះជាទីរក្សាកាយ ដល់(សទ្ធិវិហារិក) ហើយទទួលយកចីវរមកទុកដាក់ក្នុងទី
ID: 636805696508163322
ទៅកាន់ទំព័រ៖