ព្រះត្រៃបិដក ភាគ ១១
ដ៏សមគួរ ឧបជ្ឈាយ៍ត្រូវឲ្យគ្រឿងលំអិត ត្រូវឲ្យដីស្អិតដល់ (សទ្ធិវិហារិក) បើឧបជ្ឈាយ៍អាចនឹងចូលទៅកាន់ (ផ្ទះជាទីរក្សាកាយបាន) ត្រូវចូលទៅកាន់ផ្ទះជាទីរក្សាកាយចុះ កាលនឹងចូលទៅកាន់ផ្ទះជាទីរក្សាកាយ ត្រូវយកដីស្អិតលាបមុខ រួចបិទបាំង (កាយ) ទាំងខាងមុខ ទាំងខាងក្រោយ ហើយសឹមចូលទៅកាន់ផ្ទះជាទីរក្សាកាយ មិនត្រូវអង្គុយជ្រៀតបៀតពួកភិក្ខុជាថេរៈ មិនត្រូវហាមពួកភិក្ខុខ្ចីដោយអាសនៈ ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិកក្នុងផ្ទះជាទីរក្សាកាយ កាលនឹងចេញពីផ្ទះជាទីរក្សាកាយ ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយចេញ ហើយបិទបាំង (កាយ) ទាំងខាងមុខ ខាងក្រោយ រួចសឹមចេញពីផ្ទះជាទីរក្សាកាយ សូម្បីក្នុងទឹក ឧបជ្ឈាយ៍ ក៏ត្រូវតែធ្វើបរិកម្ម ដល់សទ្ធិវិហារិកដែរ ងូតរួចហើយ ឧបជ្ឈាយ៍ ត្រូវឡើងមកមុន ជូតកាយរបស់ខ្លួនឲ្យស្ងួតទឹក ហើយស្លៀកស្បង់ រួចត្រូវជូតទឹកអំពីកាយរបស់សទ្ធិវិហារិក ហុចស្បង់សម្រាប់ស្លៀក ហុចសង្ឃាដិទៅឲ្យ (សទ្ធិវិហារិក) ត្រូវនាំយកតាំងសម្រាប់ផ្ទះជាទីរក្សាកាយចេញមកមុន ហើយក្រាលអាសនៈចាំ ត្រូវដម្កល់ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវសួរសទ្ធិវិហារិកដោយទឹកសម្រាប់ឆាន់ សទ្ធិវិហារិកនៅក្នុងវិហារណា បើវិហារនោះមានសម្រាម បើឧបជ្ឈាយ៍អាចនឹង (បោសសំអាតបាន)
ID: 636805696788099334
ទៅកាន់ទំព័រ៖