ព្រះត្រៃបិដក ភាគ ១១
ត្រូវសំអាតចេញ កាលនឹងសំអាតវិហារ ត្រូវនាំយកបាត្រ និងចីវរចេញជាមុន ទៅទុកក្នុងទីដ៏សមគួរ។បេ។ បើទឹកក្នុងក្អមសម្រាប់ជម្រះគ្មាន ឧបជ្ឈាយ៍ ត្រូវចាក់ទឹកទៅក្នុងក្អមសម្រាប់ជម្រះ បើសេចក្តីអផ្សុក កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវរម្ងាប់ ដោយខ្លួនឯង ឬត្រូវឲ្យគេជួយរម្ងាប់ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើសេចក្តីសង្ស័យកើតឡើង ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវបន្ទោបង់ដោយខ្លួនឯង ឬឲ្យគេជួយបន្ទោបង់ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើទិដ្ឋិ (អាក្រក់) កើតឡើងដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវដោះស្រាយ ដោយខ្លួនឯង ឬឲ្យគេជួយដោះស្រាយ ឬធ្វើធម្មកថា ដល់សទ្ធិវិហារិកនោះ បើសទ្ធិវិហារិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាស ដល់សទ្ធិវិហារិក ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មូលាយបដិកស្សនៈ គឺទាញមកដាក់ក្នុងមូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញសទ្ធិវិហារិក មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់មានត្ត ឧបជ្ឈាយ៍ ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា
ID: 636805697656749018
ទៅកាន់ទំព័រ៖