ព្រះត្រៃបិដក ភាគ ១១

សង្ឃ​គប្បី​ឲ្យ​មានត្ត​ ​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើស​ទ្ធិ​វិហារិក​ ​គួរ​ដល់​អព្ភានកម្ម​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​នូវ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សង្ឃ​គប្បី​ឲ្យ​អព្ភានកម្ម​ ​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​សង្ឃ​ចង់​ធ្វើ​កម្ម​ ​គឺ​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដល់​សទ្ធិវិហារិក​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សូមកុំ​ឲ្យ​សង្ឃ​ធ្វើ​កម្ម​ ​ឬ​បង្អោន​ទៅ​ ​ដើម្បី​កម្ម​ស្រាល​ ​ដល់​សទ្ធិវិហារិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​ម្យ៉ាងទៀត​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​សង្ឃ​បាន​ធ្វើ​ ​ដល់​សទ្ធិវិហារិក​នោះ​រួចហើយ​ ​ឧបជ្ឈាយ៍​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​សទ្ធិវិហារិក​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​គប្បី​សម្លបរោម​ ​គប្បី​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​សង្ឃ​គប្បី​រម្ងាប់​នូវ​កម្ម​នោះ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​សទ្ធិវិហារិក​គួរ​នឹង​លាង​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រាប់​ថា​ ​អ្នក​គប្បី​លាង​យ៉ាងនេះ​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​សទ្ធិវិហារិក​គួរ​នឹង​លាង​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​សទ្ធិវិហារិក​គួរ​នឹង​ធ្វើ​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រាប់​ថា​ ​អ្នក​គប្បី​ធ្វើ​ចីវរ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 636805697943195402
ទៅកាន់ទំព័រ៖