ព្រះត្រៃបិដក ភាគ ១១

ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​សទ្ធិវិហារិក​គួរ​នឹង​ធ្វើ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គ្រឿង​ជ្រលក់​របស់​សទ្ធិវិហារិក​ ​គួរ​នឹង​ស្ងោរ​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រាប់​ថា​ ​អ្នក​ត្រូវ​ស្ងោរ​យ៉ាងនេះ​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គ្រឿង​ជ្រលក់​របស់​សទ្ធិវិហារិក​ ​គួរ​នឹង​ស្ងោរ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​សទ្ធិវិហារិក​គួរ​នឹង​ជ្រលក់​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រាប់​ថា​ ​អ្នក​ត្រូវ​ជ្រលក់ចីវរ​យ៉ាងនេះ​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​របស់​សទ្ធិវិហារិក​ ​គួរ​នឹង​ជ្រលក់​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​កាល​នឹង​ជ្រលក់ចីវរ​ ​ត្រូវ​ជ្រលក់​ប្រែត្រឡប់​ឲ្យ​សព្វ​ស្មើ​ល្អ​ ​បើ​ដំណក់ទឹក​ស្រក់​មិនទាន់​អស់​ ​ឧបជ្ឈាយ៍​កុំអាល​ដើរចេញ​ ​បើស​ទ្ធិ​វិហារិក​ ​មាន​ជម្ងឺ​ ​ឧបជ្ឈាយ៍​ត្រូវ​ថែទាំ​ដរាប​អស់​កាលដែល​មានជីវិត​រស់នៅ​ ​ត្រូវ​រង់ចាំ​ដរាប​សទ្ធិវិហារិក​សះជា​ជម្ងឺ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ជា​ ​សទ្ធិវិហារិក​វត្ត​ ​របស់​ឧបជ្ឈាយ៍​ ​តាម​ទំនង​ដែល​ឧបជ្ឈាយ៍​ទាំងឡាយ​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​ទាំងឡាយ​។​

​ចប់​ ​ភាណវារៈ​ជា​គំរប់​ពីរ​។​


 [​១០៦​]​ ​សម័យ​នោះ​ឯង​ ​ពួក​អន្តេវាសិក​ ​មិនបាន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ក្នុង​អាចារ្យ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 636805698383990614
ទៅកាន់ទំព័រ៖