ព្រះត្រៃបិដក ភាគ ១១

។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​ពួក​អន្តេវាសិក​ ​មិន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អាចារ្យ​ទាំងឡាយ​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​អន្តេវាសិក​ ​មិនបាន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អាចារ្យ​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ ​ព្រះអង្គ​។​បេ​។​ ​ទ្រង់​បន្ទោស​ ​ហើយ​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​ ​អាចរិយវត្ត​ ​ដល់​ពួក​ភិក្ខុ​ជា​អន្តេវាសិក​ ​តាម​ទំនង​ដែល​ពួក​ភិក្ខុ​ជា​អន្តេវាសិក​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អាចារ្យ​ទាំងឡាយ​។​
 [​១០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អន្តេវាសិក​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ក្នុង​អាចារ្យ​។​ ​ឯ​ការប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អា​ចា្យ​នោះ​ ​ដូច្នេះ​ ​គឺ​អន្តេវាសិក​ត្រូវ​ក្រោក​អំពី​ព្រឹក​ ​ហើយ​ដោះ​ស្បែកជើង​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​ប្រគេន​ឈើស្ទន់​ ​ប្រគេន​ទឹក​សម្រាប់​លាងមុខ​ ​ក្រាល​អាសនៈ​ទុក​ ​បើ​បបរ​មាន​ ​អន្តេវាសិក​ត្រូវ​លាង​ភាជន៍​ ​ហើយ​បង្អោន​បបរ​ទៅ​ប្រគេន​ ​កាលបើ​អាចារ្យ​ហុត​បបរ​រួចហើយ​ ​អន្តេវាសិក​ត្រូវ​ប្រគេន​ទឹក​ ​ហើយ​ទទួល​ភាជន៍​មកវិញ​ ​កាន់​បន្ទាប​ ​កុំ​ឲ្យ​ទង្គិច​នឹង​ ​(​អ្វី​ៗ​)​
ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 636805698731350482
ទៅកាន់ទំព័រ៖