ព្រះត្រៃបិដក ភាគ ១១

ហើយ​សឹម​ទុក​ចីវរ​ចុះ​ ​កាលបើ​អាចារ្យ​ក្រោក​ចេញ​ ​អន្តេវាសិក​ ​ត្រូវ​សារ​អាសនៈ​ចេញ​ ​ត្រូវ​ទុកដាក់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​ដែល​លាង​ហើយ​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​បាន​លាង​ ​បើ​ប្រទេស​នោះ​មាន​សម្រាម​ ​អន្តេវាសិក​ត្រូវ​បោស​ប្រទេស​នោះ​ចេញ​ ​បើ​អាចារ្យ​ចង់​ស្រង់ទឹក​ ​អន្តេវាសិក​ ​ត្រូវ​ចាត់ចែង​ទឹក​សម្រាប់​ស្រង់​ប្រគេន​ ​បើ​អាចារ្យ​ត្រូវការ​ទឹក​ត្រជាក់​ ​អន្តេវាសិក​ត្រូវ​ចាត់ចែង​ទឹក​ត្រជាក់​ប្រគេន​ ​បើ​អាចារ្យ​ត្រូវការ​ទឹក​ក្តៅ​ ​អន្តេវាសិក​ត្រូវ​ចាត់ចែង​ទឹក​ក្តៅ​ប្រគេន​ ​បើ​អាចារ្យ​ចង់​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​អន្តេវាសិក​ត្រូវ​សូន្យ​គ្រឿង​លំអិត​ ​ត្រូវ​លាយ​ដីស្អិត​ ​ហើយ​កាន់​យក​តាំង​ ​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ដើរតាម​ក្រោយ​អាចារ្យ​ ​ហើយ​ប្រគេន​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​រួច​ទទួលយក​ចីវរ​មក​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​ប្រគេន​គ្រឿង​លំអិត​ ​ត្រូវ​ប្រគេន​ដីស្អិត​ ​បើ​អន្តេវាសិក​អាច​ ​(​នឹង​ចូល​ទៅ​បាន​)​ ​គប្បី​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​កាល​នឹង​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​ ​(​កាយ​)​ ​ទាំង​ខាងមុខ​ ​ទាំង​ខាងក្រោយ​ ​រួច​សឹម​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​មិន​ត្រូវ​អង្គុយ​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636805699656763412
ទៅកាន់ទំព័រ៖