ព្រះត្រៃបិដក ភាគ ១១

អត្តភាព​នោះ​ទេ​។​ ​គ្រានោះ​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​ចូល​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ហើយ​ទើប​ឈរ​ក្នុង​ទីសម​គួរ​។​ ​លុះ​ក​ក្កុ​ធ​ទេវបុត្ត​ ​ឈរ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​នឹង​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ថា​ ​បពិត្រ​លោកម្ចាស់​ ​(​ឥឡូវ​)​ ​ទេវទត្ត​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ ​កើតមាន​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​នឹង​រក្សា​នូវ​ភិក្ខុសង្ឃ​ ​បពិត្រ​លោកម្ចាស់​ ​ទេវទត្ត​សាបសូន្យ​ចាក​ឫទ្ធិ​នោះ​ ​ក្នុង​វេលា​ជាមួយនឹង​អកុសលចិត្ត​កើតឡើង​។​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​លុះ​ថ្លែង​ពាក្យ​នេះ​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំលា​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ស្រាប់តែ​បាត់​ពីទី​នោះ​ទៅ​។​
 [​១៥​]​ ​គ្រានោះ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កូន​អ្នកស្រុក​កោ​ឡិយៈ​ម្នាក់​ ​ឈ្មោះ​ក​ក្កុ​ធៈ​ ​ជា​ឧបដ្ឋាក​របស់ខ្ញុំ​ព្រះអង្គ​ ​ទើបនឹង​ស្លាប់​អំបាញ់មិញ​ ​បាន​ទៅ​កើតជា​ទេវ​កាយ​ ​ដែល​សម្រេច​ដោយចិត្ត​មួយ​អង្គ​ ​ទេវបុត្ត​នោះ​ ​បាន​អត្តភាព​យ៉ាងនេះ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 636805092887638203
ទៅកាន់ទំព័រ៖