ព្រះត្រៃបិដក ភាគ ១១

ត្រូវ​ហាមឃាត់​ពួក​ភិក្ខុ​ខ្ចី​ ​ដោយ​អាសនៈ​ ​ត្រូវ​ធ្វើ​បរិកម្ម​ ​ដល់​អាចារ្យ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​កាល​នឹង​ចេញពីផ្ទះ​ជាទី​រក្សា​កាយ​ ​អន្តេវាសិក​ ​ត្រូវ​កាន់​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ហើយ​បិទបាំង​ ​(​កាយ​)​ ​ទាំង​ខាងមុខ​ ​ទាំង​ខាងក្រោយ​ ​រួច​សឹម​ចេញពីផ្ទះ​ជាទី​រក្សា​កាយ​ ​សូម្បី​ក្នុងទឹក​ ​អន្តេវាសិក​ ​ក៏​ត្រូវតែ​ធ្វើ​បរិកម្ម​ ​ដល់​អាចារ្យ​ដែរ​ ​កាល​អន្តេវាសិក​ងូត​រួចហើយ​ ​ត្រូវ​ឡើង​មក​មុន​ ​ហើយ​ជូត​កាយ​របស់​ខ្លួន​ឲ្យ​ស្ងួត​ទឹក​ ​ស្លៀក​ស្បង់​ ​រួច​ត្រូវ​ជូត​ទឹក​ពី​កាយ​របស់​អាចារ្យ​ ​ត្រូវ​ប្រគេន​ស្បង់​ ​ប្រគេន​សង្ឃាដិ​ ​ត្រូវ​កាន់​យក​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​ដើរចេញ​មក​មុន​ ​ហើយ​ក្រាល​អាសនៈ​ចាំ​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​ដែល​លាង​ហើយ​ ​និង​ទ្រនាប់​សម្រាប់​ជូត​ជើង​ ​ដែល​មិនទាន់​បាន​លាង​ ​ត្រូវ​សួរ​អាចារ្យ​ដោយ​ទឹក​សម្រាប់​ឆាន់​ ​បើ​អន្តេវាសិក​ ​ចង់​ឲ្យ​អាចារ្យ​បង្រៀន​បាលី​ ​ត្រូវឲ្យ​លោក​បង្រៀន​ចុះ​ ​បើ​អន្តេវាសិក​ ​ចង់​រៀន​អដ្ឋកថា​ ​គប្បី​រៀន​អដ្ឋកថា​(​នឹង​អាចារ្យ​ចុះ​)​ ​អាចារ្យ​នៅក្នុង​វិហារ​ណា​ ​បើ​វិហារ​នោះ​មាន​សម្រាម​ ​បើ​អន្តេវាសិក​អាច​ ​(​នឹង​បោសសំអាត​បាន​)​ ​ត្រូវ​បោសសំអាត​ចេញ​ ​កាល​នឹង​បោសសំអាត​វិហារ​ ​ត្រូវ​នាំ​យក​បាត្រ​ ​និង​ចីវរ​ចេញ​មក​មុន​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​កម្រាល​សម្រាប់​អង្គុយ​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ពូក​ ​និង​ខ្នើយ​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636805699967011157
ទៅកាន់ទំព័រ៖