ព្រះត្រៃបិដក ភាគ ១១

ត្រូវលើ​ក​គ្រែ​បន្ទាប​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ឲ្យ​ស្រួល​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវលើ​ក​បន្ទាប​តាំង​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ឲ្យ​ស្រួល​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ទ្រនាប់ជើង​គ្រែ​ ​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​កន្ថោរ​ ​សម្រាប់​ស្តោះ​ទឹកមាត់​ ​ទៅ​ដំ​កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ក្តារ​សម្រាប់​ផ្អែក​ទៅ​ដំ​កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​កំណត់​ចាំទុក​នូវ​កម្រាល​ផែនដី​ ​ដែលគេ​ក្រាល​ទុក​នៅកន្លែង​ណា​ ​ហើយ​នាំ​យក​ទៅ​ទុក​ក្នុង​ទី​ដ៏​សមគួរ​ ​បើ​ក្នុង​វិហារ​មាន​គ្រឿង​ស្មុកស្មាញ​ ​(​មាន​សរសៃពីងពាង​ជាដើម​)​ ​អន្តេវាសិក​ ​ត្រូវ​បោស​ពី​ពិតាន​ចុះ​មក​ជាមុន​ ​ត្រូវ​ជូត​ចំណែក​ជ្រុង​សន្លឹក​បង្អួច​ ​បើ​ជញ្ជាំង​ ​ដែលគេ​បរិកម្ម​ដោយ​ថ្នាំ​រួចហើយ​ ​ត្រឡប់ជា​មាន​ប្រឡាក់​ ​អន្តេវាសិក​ត្រូវ​ជ្រលក់​កំណាត់សំពត់​ ​ពូត​ហើយ​សឹម​ជូត​ ​បើ​ផ្ទៃផែនដី​ ​ដែល‘គេ​បរិកម្ម​ដោយ​វត្ថុ​មាន​ពណ៌ខ្មៅ​រួចហើយ​ ​ត្រឡប់ជា​មាន​ប្រឡាក់​ ​អន្តេវាសិក​ ​ត្រូវ​ជ្រលក់​កំណាត់សំពត់​ ​ពូត​ចេញ​ ​រួចហើយ​សឹម​ជូត​ ​បើ​ផ្ទៃ​គេ​មិនបាន​បរិកម្ម​ទេ​ ​អន្តេវាសិក​ ​ត្រូវ​ប្រស់​ដោយ​ទឹក​ ​រួច​សឹម​ជូត​ ​ដោយ​គិតថា​ ​វិហារ​កុំ​ប្រឡាក់​ដោយ​ធូលី​ឡើយ​ ​ត្រូវ​ប្រមូល​សម្រាម​យក​ទៅ​ចាក់ចោល​ក្នុង​ទី​ដ៏​សមគួរ​ ​លុះ​អន្តេវាសិក​ ​ហាល​កម្រាល​ផែនដី​ ​ហើយ​ ​ជម្រះ​គោះ
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 636805700312080894
ទៅកាន់ទំព័រ៖