ព្រះត្រៃបិដក ភាគ ១១

(​ដី​ចេញ​ឲ្យ​ស្អាត​)​ ​រួចហើយ​សឹម​នាំ​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​ទ្រនាប់ជើង​គ្រែ​ ​រួចហើយ​ជូត​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​នាំ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដូចដែល​វិញ​ ​ត្រូវ​ហាល​គ្រែ​ ​រួចហើយ​ជម្រះ​គោះ​ ​(​ឲ្យ​ស្អាត​)​ ​រួច​លើក​បន្ទាប​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ទៅ​ដោយ​ស្រួល​ ​ហើយ​តាំង​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​តាំង​ ​រួចហើយ​ត្រូវ​ជម្រះ​គោះ​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​លើក​បន្ទាប​ ​កុំ​ឲ្យ​ទង្គិចទង្គុក​ ​កុំ​ឲ្យ​ប៉ះ​សន្ទះទ្វារ​ ​និង​ក្រប​ទ្វារ​ ​នាំ​យក​ទៅ​ដោយ​ស្រួល​ ​តាំង​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​ពូក​ ​និង​ខ្នើយ​ ​ហើយ​ជម្រះ​គោះ​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​នាំ​យក​ទៅ​រៀបចំ​ទុកដាក់​ដូចដែល​វិញ​ ​ត្រូវ​សំដិល​កម្រាល​សម្រាប់​ទ្រាប់អង្គុយ​ ​ហើយ​ជម្រះ​គោះ​ ​(​ឲ្យ​ស្អាត​)​ ​រួច​នាំ​យក​ទៅ​ក្រាល​ទុក​ដូចដែល​វិញ​ ​ត្រូវ​ហាល​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ ​រួចហើយ​ជូត​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​នាំ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដូចដែល​វិញ​ ​ត្រូវ​ហាល​ផែនក្តារ​សម្រាប់​ផ្អែក​ ​រួច​ជូត​ ​(​ឲ្យ​ស្អាត​)​ ​ហើយ​នាំ​យក​ទៅ​ដម្កល់​ទុក​ក្នុង​ទី​ដូចដែល​វិញ​ ​អន្តេវាសិក​ ​ត្រូវ​ទុកដាក់​បាត្រ​ ​និង​ចីវរ​ ​កាល​នឹង​ទុកបាត្រ​ ​ត្រូវ​យកដៃ​ម្ខាង​ចាប់​បាត្រ​ ​ដៃ​ម្ខាង​ស្ទាប​ក្រោម​គ្រែ​ ​ឬក្រោម​តាំង​ ​រួចហើយ​សឹម​ទុកដាក់​បាត្រ​ ​តែ​មិន​ត្រូវ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636805700610757977
ទៅកាន់ទំព័រ៖