ព្រះត្រៃបិដក ភាគ ១១
ទុកបាត្រលើទីដែលមិនស្អាតឡើយ អន្តេវាសិក កាលនឹងទុកចីវរ ត្រូវយកដៃម្ខាងចាប់ចីវរ ដៃម្ខាងជូតស្នួរចីវរ ឬខ្សែស្បៀង ហើយធ្វើជាយខាងនាយ ឲ្យជាផ្នត់មកខាងអាយ ហើយសឹមទុកចីវរ បើមានខ្យល់ទាំងធូលីបក់មកពីទិសខាងកើត អន្តេវាសិក ត្រូវបិទបង្អួចទិសខាងកើត បើខ្យល់មានទាំងធូលីបក់មកពីទិសខាងលិច អន្តេវាសិក ត្រូវបិទបង្អួចទិសខាងលិច បើខ្យល់មានទាំងធូលីបក់មកពីទិសខាងជើង អន្តេវាសិក ត្រូវបិទបង្អួចទិសខាងជើង បើខ្យល់មានទាំងធូលីបក់មកពីទិសខាងត្បូង អន្តេវាសិក ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ អន្តេវាសិកត្រូវបើកបង្អួចក្នុងវេលាថ្ងៃ បិទក្នុងវេលាយប់ បើរដូវក្តៅ អន្តេវាសិកត្រូវបិទបង្អួចក្នុងវេលាថ្ងៃ បើកក្នុងវេលាយប់ បើទីបរិវេណមានសម្រាម អន្តេវាសិកត្រូវបោសបរិវេណចេញ បើបន្ទប់មានសម្រាម អន្តេវាសិកត្រូវបោសបន្ទប់ចេញ បើរោងឆាន់មានសម្រាម អន្តេវាសិកត្រូវបោសរោងឆាន់ចេញ បើរោងភ្លើងមានសម្រាម អន្តេវាសិកត្រូវបោសរោងភ្លើងចេញ បើវច្ចកុដិមានសម្រាម អន្តេវាសិក
ID: 636805700888113841
ទៅកាន់ទំព័រ៖