ព្រះត្រៃបិដក ភាគ ១១

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​ពួក​អាចារ្យ​ពុំ​បាន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អន្តេវាសិក​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ព្រះអង្គ​។​បេ​។​ ​ព្រះ​សព្វញ្ញូ​ជា​ម្ចាស់​ ​ទ្រង់​បន្ទោស​ ​ហើយ​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​ ​អន្តេវាសិក​វត្ត​ ​ដល់​អាចារ្យ​ទាំងឡាយ​ ​តាម​ទំនង​ដែល​អាចារ្យ​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អន្តេវាសិក​ទាំងឡាយ​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អន្តេវាសិក​។​ ​ការដែល​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​អន្តេវាសិក​នោះ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ត្រូវ​សង្គ្រោះ​ ​ត្រូវ​អនុគ្រោះ​អន្តេវាសិក​ដោយ​បាលី​ ​ដោយ​អដ្ឋកថា​ ​ដោយ​ដម្បូន្មាន​ ​ដោយ​ការប្រៀនប្រដៅ​ ​បើ​អាចារ្យ​មាន​បាត្រ​ ​អន្តេវាសិក​គ្មាន​បាត្រ​ ​ត្រូវ​អាចារ្យ​ឲ្យ​បាត្រ​ទៅ​អន្តេវាសិក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​បាត្រ​គប្បី​កើតឡើង​ដល់​អន្តេវាសិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​អាចារ្យ​មាន​ចីវរ​ ​អន្តេវាសិក​គ្មាន​ចីវរ​ ​ត្រូវ​អាចារ្យ​ឲ្យ​ចីវរ​ទៅ​អន្តេវាសិក​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ចីវរ​គប្បី​កើតឡើង​ដល់​អន្តេវាសិក​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​អាចារ្យ​មាន​គ្រឿងបរិក្ខារ​ ​អន្តេវាសិក​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636805702453313366
ទៅកាន់ទំព័រ៖