ព្រះត្រៃបិដក ភាគ ១១
គ្មានគ្រឿងបរិក្ខារ ត្រូវអាចារ្យឲ្យគ្រឿងបរិក្ខារទៅអន្តេវាសិក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា គ្រឿងបរិក្ខារ គប្បីកើតឡើងដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកមានជម្ងឺ អាចារ្យត្រូវក្រោកពីព្រឹក ហើយឲ្យឈើស្ទន់ ឲ្យទឹកសម្រាប់លាងមុខ ក្រាលអាសនៈ បើមានបបរ អាចារ្យ ត្រូវលាងភាជន៍ ហើយបង្អោនបបរឲ្យទៅ កាលអន្តេវាសិក ហុតបបររួចហើយ អាចារ្យត្រូវឲ្យទឹក រួចទទួលយកភាជន៍មកវិញ កាន់បន្ទាប កុំឲ្យទង្គិចទង្គុក (អ្វី) ហើយរៀបចំទុកដាក់ឲ្យល្អ កាលបើអន្តេវាសិកក្រោកចេញឡើង អាចារ្យត្រូវសារអាសនៈចេញ បើប្រទេសនោះមានសម្រាម អាចារ្យត្រូវបោសប្រទេសនោះចេញ បើអន្តេវាសិកមានប្រាថ្នា ដើម្បីនឹងចូលទៅកាន់ស្រុក អាចារ្យត្រូវឲ្យស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវតម្រួតឧត្តរាសង្គៈ និងសង្ឃាដិហើយឲ្យ ត្រូវជូតបាត្រដែលទទឹក ហើយសឹមឲ្យ អាចារ្យត្រូវក្រាលអាសនៈទុក ដោយគិតថា អន្តេវាសិកមុខជានឹងត្រឡប់មកវិញ ក្នុងវេលានេះ ត្រូវដំកល់ទឹកលាងជើង តាំងសម្រាប់រងជើង ដែលលាងហើយ និងទ្រនាប់សម្រាប់ជូតជើង ដែលមិនទាន់បានលាង ត្រូវក្រោកទៅទទួល
ID: 636805702868427109
ទៅកាន់ទំព័រ៖