ព្រះត្រៃបិដក ភាគ ១១

ដូចជា​បាន​គា​មក្ខេ​ត្ត​របស់​អ្នកស្រុក​មគធៈ​ពីរ​ឬ​បី​ ​ទេវបុត្ត​នោះ​ ​មិនដែល​បៀតបៀន​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ដោយអាង​បាន​អត្តភាព​នោះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​ចូល​មករ​ក​ខ្ញុំ​ព្រះអង្គ​ ​លុះ​មកដល់​ហើយ​ថ្វាយបង្គំ​ចំពោះ​ខ្ញុំ​ព្រះអង្គ​រួចស្រេច​ ​ក៏​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​លុះ​ឈរ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​នឹង​ខ្ញុំ​ព្រះអង្គ​ថា​ ​បពិត្រ​លោកម្ចាស់​ ​(​ឥឡូវនេះ​)​ ​ទេវទត្ត​ ​ត្រូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​ប្រែប្រួល​ ​កើតមាន​សេចក្តី​ប្រាថ្នា​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​នឹង​គ្រប់គ្រង​នូវ​ភិក្ខុសង្ឃ​ ​បពិត្រ​លោកម្ចាស់​ ​ទេវទត្ត​សាបសូន្យ​ចាក​ឫទ្ធិ​នោះ​ ​ក្នុង​វេលា​ជាមួយនឹង​អកុសលចិត្ត​កើតឡើង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​បាន​ថ្លែង​ពាក្យ​នេះ​ ​លុះ​ថ្លែង​ពាក្យ​នេះ​ហើយ​ ​ទើប​ក្រាប​ថ្វាយបង្គំលា​ខ្ញុំ​ព្រះអង្គ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយក៏​បាត់​ពីទី​នោះ​ទៅ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​មោគ្គល្លាន​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​អ្នក​បាន​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​ច្បាស់​ហើយ​ឬ​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​និយាយ​ពាក្យ​ណាមួយ​ ​ពាក្យ​នោះ​ជា​ពាក្យពិត​ ​ឬ​ជា​ពាក្យ​ក្លែង​ទេ​។​ ​ព្រះ​មហាមោគ្គល្លាន​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​ច្បាស់​ថា​ ​ក​ក្កុ​ធ​ទេវបុត្ត​ ​និយាយ​ពាក្យ​ណាមួយ​ ​ពាក្យ​ទាំងនោះ​ ​ជា​ពាក្យពិត​ហើយ​ ​មិនមែន​ជា​ពាក្យ​ក្លែង​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោគ្គល្លាន​ ​ចូរ​អ្នករក្សា​ទុក​នូវ​សំដី​នេះ​ចុះ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636805093158873717
ទៅកាន់ទំព័រ៖