ព្រះត្រៃបិដក ភាគ ១១
គួរដល់បរិវាសកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យបរិវាសដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មូលាយបដិកស្សនៈ (ទាញមកដាក់ក្នុងមូលាបត្តិ) អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តេវាសិក មកដាក់ក្នុងមូលាបត្តិ ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យអព្ភានកម្ម ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើសង្ឃប្រាថ្នានឹងធ្វើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃកុំគប្បីធ្វើកម្ម ឬគប្បីបង្អោនទៅ ដើម្បីកម្មស្រាល ដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ ម្យ៉ាងទៀត បើកម្ម គឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី
ID: 636805704594465833
ទៅកាន់ទំព័រ៖