ព្រះត្រៃបិដក ភាគ ១១
អាគន្តុកភិក្ខុត្រូវចូលទៅកាន់ទីដែលអាវាសិកភិក្ខុប្រជុំគ្នា ត្រូវទុកបាត្រ និងចីវរក្នុងទីសមគួរ ត្រូវកាន់យកអាសនៈដ៏សមគួរមកអង្គុយ ត្រូវសួររកទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវចាក់ទឹកដោយដៃម្ខាង លាងជើងដោយដៃម្ខាង ត្រូវជូតស្បែកជើង ដោយសំពត់ស្ងួតមុន រួចសឹមជូតដោយសំពត់ទទឹកជាខាងក្រោយ អាវាសិកភិក្ខុចាស់ជាង អាគន្តុកភិក្ខុត្រូវសំពះ បើក្មេងជាង អាគន្តុកភិក្ខុត្រូវឲ្យអាវាសិកភិក្ខុសំពះវិញ អាគន្តុកភិក្ខុត្រូវសួររកសេនាសនៈ ត្រូវសួររកសេនាសនៈ ដែលមានគេនៅ ឬឥតគេនៅ ត្រូវសួររកគោចរគ្រាម និងអគោចរគ្រាម ត្រូវសួររកសេក្ខត្រកូល ដែលសង្ឃសន្មត ត្រូវសួររកទីសម្រាប់បន្ទោបង់វច្ចៈ និងបស្សាវៈ ត្រូវសួររកទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ត្រូវសួររកឈើច្រត់ ត្រូវសួរអំពីរបៀបនៃកតិការបស់សង្ឃ បើវិហារគ្មានគេនៅ ត្រូវគោះសន្ទះទ្វារ រួចឈររង់ចាំមួយស្របក់សិន បើវិហារមានសម្រាម ត្រូវបោសជម្រះចេញ ត្រូវជញ្ជូនយកកម្រាលផែនដី ទ្រនាប់ជើងគ្រែ ពូក ខ្នើយ
ID: 636805706068080118
ទៅកាន់ទំព័រ៖