ព្រះត្រៃបិដក ភាគ ១១

បរិវេណ​ ​បន្ទប់​ ​រោង​ឆាន់​ ​រោង​ភ្លើង​ ​វច្ចកុដិ​ ​(​បើ​មាន​សម្រាម​ ​ភិក្ខុ​ត្រូវ​បោស​ចេញ​)​ ​ត្រូវ​ដម្កល់​ទឹក​សម្រាប់​ឆាន់​ ​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ចាក់ទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះ​ ​ព្រះ​តថាគត​មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ ​បាន​ទ្រង់​បញ្ញត្ត​វត្ត​ ​ដែល​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​(​ត្រូវ​ប្រព្រឹត្ត​)​។​ ​រឿង​ភិក្ខុ​ម្ចាស់​អាវាស​មិន​ក្រាល​អាសនៈ​ទទួល​អាគន្តុកៈ​ ​មិន​ដំ​កល់​ទឹក​ទុក​ ​មិន​ក្រោក​ទទួល​បាត្រ​ ​និង​ចីវរ​ ​មិន​សួរ​ដោយ​ទឹក​សម្រាប់​ឆាន់​ ​ទឹក​សម្រាប់​ប្រើប្រាស់​ ​មិន​ថ្វាយបង្គំ​អាគន្តុក​ភិក្ខុ​ ​ដែល​មាន​វស្សា​ចាស់​ជាង​ ​មិន​រៀបចំ​សេនាសនៈ​ឲ្យ​អាគន្តុក​ភិក្ខុ​ ​ភិក្ខុ​ទាំងឡាយ​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​ពោលទោស​ឡើង​ ​(​ក្នុង​រឿង​នោះ​)​។​ ​(​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​)​ ​អាវាសិក​ភិក្ខុ​ ​ត្រូវ​ក្រាល​អាសនៈ​ដល់​អាគន្តុក​ភិក្ខុ​ដែល​ចាស់​ជាង​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​លាង​ជើង​ ​ត្រូវ​ក្រោក​ទៅ​ទទួល​ ​(​បាត្រ​និង​ចីវរ​)​ ​ត្រូវ​សួររក​ទឹក​សម្រាប់​ឆាន់​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ជូត​ស្បែកជើង​ ​ដោយ​សំពត់​ស្ងួត​មុន​ ​រួច​ជូត​ដោយ​សំពត់​ទទឹក​ជា​ខាងក្រោយ​ ​ត្រូវ​លាង​កំណាត់សំពត់​សម្រាប់​ជូត​ស្បែកជើង​ ​ពូត​ហើយ​ហាល​ទុក​ក្នុង​ទី​ដ៏​សមគួរ​
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636805710672953502
ទៅកាន់ទំព័រ៖