ព្រះត្រៃបិដក ភាគ ១១
ត្រូវថ្វាយបង្គំភិក្ខុអាគន្តុកៈ ដែលចាស់ជាង ត្រូវចាត់ចែងសេនាសនៈ ឲ្យភិក្ខុអាគន្តុកៈ ត្រូវប្រាប់សេនាសនៈដែលមានភិក្ខុនៅហើយ ឬមិនមានភិក្ខុនៅ ត្រូវប្រាប់គោចរគ្រាម និងអគោចរគ្រាម ត្រូវប្រាប់សេក្ខត្រកូល ដែលសង្ឃសន្មត ត្រូវប្រាប់ទីសម្រាប់បន្ទោបង់ឧច្ចារៈ និងបស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់កតិការបស់សង្ឃថា កាលនេះត្រូវចូល កាលនេះត្រូវចេញ បើភិក្ខុជាអាគន្តុកៈខ្ចីវស្សាជាង អាវាសិកភិក្ខុគ្រាន់តែអង្គុយប្រាប់ក៏បាន ត្រូវឲ្យថ្វាយបង្គំ ត្រូវប្រាប់សេនាសនៈ (តអំពីនេះទៅ) បណ្ឌិតគប្បីដឹងតាមន័យដែលបានពោលរួចមកហើយចុះ។ ព្រះតថាគតជានាយកនៃពពួកសត្វ បានសំដែងវត្ត ដែលអាវាសិកភិក្ខុទាំងឡាយ (ត្រូវប្រព្រឹត្តដោយប្រពៃ)។ រឿងភិក្ខុជាអ្នកដំណើរមិនរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បើកទ្វារ និងបង្អួចចំហចោល មិនអើពើនឹងសេនាសនៈ ហើយចៀសចេញទៅ ឯគ្រឿងឈើ គ្រឿងដី ក៏ខូចខាតអស់ទៅ សេនាសនៈ ក៏គ្មានអ្នករក្សា ទើបភិក្ខុមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។
ID: 636805710933428400
ទៅកាន់ទំព័រ៖