ព្រះត្រៃបិដក ភាគ ១១
រឿងភិក្ខុអ្នកដំណើរ ត្រូវរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី ហើយបិទទ្វារ បង្អួច អើពើនឹងសេនាសនៈ រួចហើយសឹមចៀសចេញទៅ។ បើគ្មានភិក្ខុ ឬសាមណេរ ឬអ្នករក្សាវត្ត ឬឧបាសកទេ ភិក្ខុអ្នកដំណើរ ត្រូវរៀបចំគ្រែ លើថ្ម៤ដុំ ហើយធ្វើសេនាសនៈឲ្យគរលើគ្នា រួចសឹមទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទទ្វារបង្អួចរួចហើយ សឹមចៀសចេញទៅ បើវិហារលេច អាគន្តុកភិក្ខុអាចនឹងប្រក់បាន ត្រូវប្រក់ ឬធ្វើសេចក្តីខ្វល់ខ្វាយ ទីណាភ្លៀងមិនលេច អាគន្តុកភិក្ខុរៀបចំគ្រែ លើថ្ម៤ដុំ ដូចន័យមុន បើវិហារភ្លៀងលេចគ្មានសល់ ត្រូវនាំយកគ្រឿងសេនាសនៈទៅផ្ញើនឹងមនុស្សអ្នកស្រុក បើមិនដូច្នោះ ត្រូវរៀបចំគ្រែលើថ្ម៤ដុំក្នុងទីវាល ហើយត្រូវប្រតិបត្តិដូចន័យមុន ហើយចៀសចេញទៅ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ចំណែកផ្សេងៗនៃគ្រឿងឈើ និងគ្រឿងដីគប្បីសល់នៅខ្លះ នេះជាវត្តដែលភិក្ខុអ្នកដំណើរ (ត្រូវប្រព្រឹត្ត)។ រឿងភិក្ខុមិនអនុមោទនា ក្នុងរោងភត្ត ព្រះអង្គទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈ ធ្វើអនុមោទនា រឿងភិក្ខុទាំងឡាយលះបង់ព្រះសារីបុត្ត ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈបួនប្រាំរូបរង់ចាំក្នុងរោងភត្ត
ID: 636805711187602938
ទៅកាន់ទំព័រ៖