ព្រះត្រៃបិដក ភាគ ១១
រឿងព្រះថេរៈមួយរូបឈឺបន្ទោបង់វច្ចៈ ខំអត់ទ្រាំទាល់តែជ្រប់ដួលទៅ នេះជាវត្តដែលព្រះតថាគត បានអនុញ្ញាតទុកក្នុងអនុមោទនាវិធី។ រឿងពួកឆព្វគ្គិយភិក្ខុស្លៀកមិនល្អ ដណ្តប់មិនល្អ មានមារយាទមិនសមគួរ ហើយដើរទៅខាងមុខភិក្ខុជាថេរៈ អង្គុយជ្រៀតបៀតភិក្ខុជាថេរៈ ហាមឃាត់ភិក្ខុថ្មី ដោយអាសនៈ អង្គុយសង្កត់សង្ឃាដិក្នុងចន្លោះផ្ទះ ភិក្ខុទាំងឡាយមានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។ (រឿងព្រះអង្គទ្រង់បញ្ញត្តវត្តក្នុងរោងភត្តថា) ភិក្ខុត្រូវបិទបាំងមណ្ឌលបី គឺស្លៀកឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួតឧត្តរាសង្គៈ និងសង្ឃាដិ ហើយឃ្លុំ ពាក់ក្ឌុំហើយសឹមដើរចូលទៅកាន់ស្រុក មិនត្រូវដើរទៅអំពីខាងមុខភិក្ខុជាថេរៈ ត្រូវបិទបាំងកាយដោយល្អ ត្រូវសង្រួមដោយប្រពៃ ត្រូវមានភ្នែកសំឡឹងចុះក្រោម មិនត្រូវសើយចីវរ មិនត្រូវសើចឮខ្លាំង ត្រូវមានសំឡេងតិចៗ ការកំរើក៣យ៉ាង គឺ (ឃ្លោងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើតជើង ភិក្ខុត្រូវបិទបាំងកាយដោយល្អ អង្គុយនៅក្នុងចន្លោះផ្ទះ ត្រូវសង្រួមដោយល្អ
ID: 636805712238213030
ទៅកាន់ទំព័រ៖