ព្រះត្រៃបិដក ភាគ ១១

ត្រូវ​មាន​ភ្នែកស​ម្លឹង​ចុះក្រោម​ ​មិន​ត្រូវ​សើយ​ចីវរ​ ​មិន​ត្រូវ​សើច​ខ្លាំង​ ​ត្រូវ​មាន​សំ​ឡេង​តិច​ៗ​ ​ការ​កំរើក៣យ៉ាង​ ​(​ឃ្លោង​កាយ​ ​បង់បោយ​ ​ងេកងោក​ក្បាល​)​ ​មិន​ត្រូវ​ស្ទឹមចង្កេះ​ ​មិន​ត្រូវ​ទទូរ​ក្បាល​ ​មិន​ត្រូវ​ត្របោម​ក្បាលជង្គង់​ ​មិន​ត្រូវ​អង្គុយ​ជ្រៀត​បៀត​ភិក្ខុ​ជា​ថេរៈ​ ​មិន​ត្រូវ​ហាមឃាត់​ភិក្ខុ​ថ្មី​ដោយ​អាសនៈ​ ​មិន​ត្រូវ​អង្គុយ​សង្កត់​សង្ឃាដិ​ ​បើ​ទាយក​ប្រគេន​ទឹក​ ​ត្រូវ​ទ្រ​បាត្រ​ដោយដៃ​ទាំងពីរ​ ​ហើយ​ទទួល​ទឹក​ ​ត្រូវ​ធ្វើឲ្យ​ទាប​ ​ហើយ​លាង​បាត្រ​ឲ្យ​ស្អាត​ ​ត្រូវ​ចាក់​ទៅ​ក្នុង​កន្ថោរ​ទឹក​ ​ដោយ​គិតថា​ ​អ្នកជិតខាង​ ​កុំ​ទទឹក​ដោយ​ទឹក​ឡើយ​ ​សង្ឃាដិ​ ​កុំ​ទទឹក​ដោយ​ទឹក​ឡើយ​។​ ​បើ​ទាយក​ប្រគេន​បាយ​ ​ភិក្ខុ​ត្រូវ​ទ្រ​បាត្រ​ដោយដៃ​ទាំងពីរ​ ​ហើយ​ទទួលយក​បាយ​ ​ត្រូវ​ទុក​ឱកាស​ដល់​សម្ល​ ​បើ​មាន​សម្ល​ឧត្តរិភង្គ​ជាដើម​ ​ព្រះ​ថេរៈ​ត្រូវ​ប្រាប់​ទាយក​ថា​ ​អ្នក​ចូរ​ចាត់ចែង​ដល់​ភិក្ខុ​គ្រប់រូប​ឲ្យ​ស្មើ​ៗ​គ្នា​ ​ត្រូវ​ទទួល​បិណ្ឌបាត​ដោយ​គោរព​ ​ត្រូវ​ធ្វើ​សេចក្តី​សំគាល់​តែ​ក្នុង​បាត្រ​ ​ត្រូវ​ទទួល​បិណ្ឌបាត​ ​ឲ្យ​មាន​សម្ល​សមគួរ​ដល់​បាយ​ ​ត្រូវ​ទទួល​បិណ្ឌបាត​ស្មើ​ត្រឹម​កណ្តាប់​មាត់​បាត្រ​ ​បើ​បាយ​មិនទាន់​គ្រប់គ្រាន់​ទេ​ ​ព្រះ​ថេរៈ​កុំអាល​ឆាន់​មុន​ ​ត្រូវ​ឆាន់
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636805712511558664
ទៅកាន់ទំព័រ៖