ព្រះត្រៃបិដក ភាគ ១១
បិណ្ឌបាតដោយគោរព ត្រូវមានសេចក្តីសំគាល់តែក្នុងបាត្រ ត្រូវឆាន់បិណ្ឌបាតវាចឲ្យស្មើ ត្រូវឆាន់បិណ្ឌបាតឲ្យមានសម្ល និងម្ហូបស្មើគ្នា មិនត្រូវឆាន់បិណ្ឌបាតច្រមចុះពីកំពូលបាយ មិនត្រូវកកាយបាយលុបសម្ល ឬម្ហូបដើម្បីឲ្យបានច្រើនជាងគេ ភិក្ខុមិនឈឺ មិនត្រូវសូមសម្ល ឬម្ហូប ឬបាយដើម្បីខ្លួន មិនត្រូវសំគាល់ក្នុងបាត្រភិក្ខុដទៃ ដើម្បីលើកទោស មិនត្រូវធ្វើពំនូតបាយឲ្យធំហួសប្រមាណ ត្រូវធ្វើពំនូតបាយឲ្យជាបរិមណ្ឌល កាលពំនូតបាយនៅមិនទាន់ដល់មាត់ កុំហាមាត់ចាំ កុំឆាន់ញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់ មិនត្រូវនិយាយទាំងបាយនៅក្នុងមាត់ មិនត្រូវឆាន់បោះដុំបាយទៅក្នុងមាត់ មិនត្រូវឆាន់ខាំកាត់ពំនូតបាយមួយកំណាត់ម្តង មិនត្រូវឆាន់បៀមពំនូតបាយទុលថ្ពាល់ឡើង មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវឆាន់ឲ្យជ្រុះគ្រាប់បាយ មិនត្រូវឆាន់លៀនអណ្តាត មិនត្រូវឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ លិទ្ធបាត្រ លិទ្ធបបូរមាត់ មិនត្រូវយកដៃប្រឡាក់អាមិសៈ ទទួលចាប់កាន់ភាជន៍ទឹក ភិក្ខុទាំងពួងឆាន់មិនទាន់រួច
ID: 636805712807725604
ទៅកាន់ទំព័រ៖