ព្រះត្រៃបិដក ភាគ ១១

ព្រះ​ថេរៈ​កុំអាល​ទទួល​ទឹក​ ​បើ​គេ​ប្រគេន​ទឹក​ ​ត្រូវ​ទទួល​ទឹក​ធ្វើឲ្យ​ទាប​ ​កុំ​ឲ្យ​ទង្គិចទង្គុក​អ្វី​ ​ហើយ​លាង​បាត្រ​ឲ្យ​ស្អាត​ ​ត្រូវ​ចាក់ទឹក​ទៅ​ក្នុង​កន្ថោរ​ទឹក​ ​ដោយ​គិតថា​ ​ភិក្ខុ​ជិតខាង​កុំ​ទទឹក​ដោយ​ទឹក​ឡើយ​ ​សង្ឃាដិ​កុំ​ទទឹក​ដោយ​ទឹក​ឡើយ​ ​បើ​កន្ថោរ​ទឹក​មិន​មាន​ ​ត្រូវ​បន្ទាប​ភាជន៍​ទឹក​ឲ្យ​ទាប​ ​ហើយ​សឹម​ចាក់​ទៅលើ​ផែនដី​ ​មិន​ត្រូវ​ចាក់ទឹក​លាង​បាត្រ​ទាំង​គ្រាប់​បាយ​ក្នុង​ចន្លោះផ្ទះ​ ​ភិក្ខុ​ថ្មី​ត្រូវ​ត្រឡប់​ស្រូត​មក​មុន​ ​ដើរ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​បិទបាំង​កាយ​ដោយ​ល្អ​ ​មិន​ត្រូវ​ចំអើត​ជើង​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ភត្ត​គ្គ​វត្ត​នេះ​ ​ព្រះ​តថាគត​ជា​ធម្មរាជ​ ​បាន​បញ្ញត្តទុក​ហើយ​។​ ​រឿង​បិណ្ឌ​ចារិក​ភិក្ខុ​ស្លៀក​មិនល្អ​ ​មាន​កិរិយា​មិន​សមគួរ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​មិនបាន​ពិនិត្យ​ ​ហើយ​ចូល​ទៅកាន់​ទីលំនៅ​គេ​ខ្លះ​ ​ចេញ​មក​ខ្លះ​ ​ចូល​ដោយ​រហ័ស​ពេក​ខ្លះ​ ​ចេញ​មក​ដោយ​រហ័ស​ពេក​ខ្លះ​ ​ឈរ​ឆ្ងាយ​ពេក​ខ្លះ​ ​ឈរ​ជិត​ពេក​ខ្លះ​ ​ឈរ​យូរ​ពេក​ខ្លះ​ ​ត្រឡប់​មក​រហ័ស​ពេក​ខ្លះ​ ​រឿង​បិណ្ឌ​ចារិក​ភិក្ខុ១រូប​ទៀត​ ​បាន​ប្រព្រឹត្ត​ដូច្នោះ​ដែរ​ ​(​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​)​ ​បិណ្ឌ​ចារិក​ភិក្ខុ​ ​ត្រូវ​បិទបាំង​កាយ​ដោយ​ល្អ​ ​ហើយ​សឹម​ដើរទៅ​ក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​សង្រួម​ដោយ​ល្អ​ ​ត្រូវ​មាន​ភ្នែកស​ម្លឹង​ចុះក្រោម​ ​
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 636805713146845001
ទៅកាន់ទំព័រ៖