ព្រះត្រៃបិដក ភាគ ១១
(គឺគ្រលែងកាយ បង់បោយ ងេកងោកក្បាល) មិនត្រូវស្ទឹមចង្កេះ មិនត្រូវទទូរក្បាល មិនត្រូវចំអើតជើង ភិក្ខុណាដែលត្រឡប់មកពីបិណ្ឌបាតមុនគេ ភិក្ខុនោះត្រូវក្រាលអាសនៈ ត្រូវលាងបាត្រសម្រាប់ផ្ទេរភោជន ហើយដំកល់ទុក ត្រូវដំកល់ទឹកសម្រាប់ឆាន់ សម្រាប់ប្រើប្រាស់ ភិក្ខុដែលត្រឡប់ពីបិណ្ឌបាតក្រោយគេ បើមានភោជនសល់នៅ ត្រូវការនឹងឆាន់ ក៏គប្បីឆាន់ចុះ បើមិនត្រូវការឆាន់ទេ ត្រូវយកទៅចាក់ចោលក្នុងទីដែលគ្មានវត្ថុខៀវស្រស់ ឬក្នុងទីដែលគ្មានសត្វ ត្រូវសារអាសនៈចេញ ត្រូវរៀបចំទុកដាក់ទឹកសម្រាប់លាងជើងជាដើម ត្រូវបោសច្រាសរោងភត្ត បើឃើញក្អមទឹកសម្រាប់ឆាន់ក្តី ក្អមទឹកសម្រាប់ប្រើប្រាស់ក្តី ក្អមវច្ចៈក្តី គ្មានទឹកទេ ត្រូវដងដំកល់ទុក ត្រូវបោយដៃហៅគ្នា ឲ្យមកជួយលើកទឹកទៅដំកល់ទុក តែមិនត្រូវបញ្ចេញវាចា នេះជា បិណ្ឌបាតិកវត្ត ។ រឿងភិក្ខុនៅព្រៃ មិនដំកល់ទុកនូវទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ភ្លើង ពំនួតភ្លើង មិនស្គាល់ផ្កាយនក្ខត្តឫក្ស មិនស្គាល់ទិស ចោរទាំងឡាយ ក៏ទះតប់នូវភិក្ខុទាំងឡាយ ដែលនៅព្រៃ ព្រោះឆ្លើយថា មិនមានរបស់ទាំងអម្បាលនេះ
ID: 636805713771770744
ទៅកាន់ទំព័រ៖