ព្រះត្រៃបិដក ភាគ ១១

(​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​)​ ​បើ​វិហារ​មាន​សម្រាម​ ​ភិក្ខុ​ត្រូវ​បោស​ជម្រះ​ចេញ​ ​កាល​នឹង​បោសសំអាត​វិហារ​ ​ត្រូវ​ជញ្ជូន​យក​បាត្រ​ ​និង​ចីវរ​ចេញ​ជាមុន​ ​ទៅ​ទុកដាក់​ក្នុង​ទី​ដ៏​សមគួរ​ ​ត្រូវ​នាំ​យក​ពូក​ ​ខ្នើយ​ ​គ្រែ​ ​តាំង​ ​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ ​ក្តារ​បង្អែក​ ​(​ទៅ​ដំ​កល់​ទុក​ក្នុង​ទី​ដ៏​សមគួរ​)​ ​ត្រូវ​បោស​អី​ពី​ពិតាន​ជាមុន​ ​ហើយ​សឹម​បោស​ជ្រុង​បង្អួច​ ​បើ​ជញ្ជាំង​ដែលគេ​បរិកម្ម​ដោយ​ថ្នាំ​ ​មាន​ពណ៌​សម្បុរ​សៅហ្មង​ ​បើ​ផ្ទៃ​ដែលគេ​ធ្វើ​ដោយ​វត្ថុ​មាន​ពណ៌ខ្មៅ​សៅហ្មង​ ​ត្រូវ​ជ្រលក់​កំណាត់សំពត់​ ​ហើយ​សឹម​ជូត​ ​បើ​ផ្ទៃ​គេ​មិនបាន​ធ្វើ​ទេ​ ​ត្រូវ​ប្រស់​ ​ហើយ​សឹម​ជូត​ ​ត្រូវ​ប្រមូល​សម្រាម​ទៅ​ចាក់ចោល​ ​មិន​ត្រូវ​គោះ​សេនាសនៈ​ជិត​ភិក្ខុ​ ​ជិត​វិហារ​ ​ជិត​ទឹក​សម្រាប់​ឆាន់​ ​ជិត​ទឹក​សម្រាប់​ប្រើប្រាស់​ ​ក្នុង​ទីធ្លា​ជាទី​ច្រាសខ្យល់​ ​ត្រូវ​គោះ​សេនាសនៈ​ក្នុង​ទី​ក្រោម​ខ្យល់​ ​កម្រាល​ផែនដី​ ​ទ្រនាប់ជើង​គ្រែ​ ​គ្រែ​ ​តាំង​ ​ពូក​ ​ខ្នើយ​ ​កម្រាល​សម្រាប់​អង្គុយ​ ​កន្ថោរ​សម្រាប់​ស្តោះ​ទឹកមាត់​ ​និង​ក្តារ​បង្អែក​ ​(​បើ​ហាល​រួចហើយ​ ​ត្រូវ​ជញ្ជូន​យក​ទៅ​ទុក​ក្នុង​ទី​ដដែល​វិញ​)​ ​ត្រូវ​ទុកដាក់​បាត្រ​ចីវរ​ ​តែ​មិន​ត្រូវ​ទុកដាក់​បាត្រ​ក្នុង​ទី​ដែល​មិន​ស្អាត​ ​ត្រូវ​បត់​ចីវរ​ ​ធ្វើ​ជាយ​ខាងនាយ​ ​ឲ្យ​ជា​ផ្នត់​មក​ខាងអាយ​ ​
ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636805714359384354
ទៅកាន់ទំព័រ៖