ព្រះត្រៃបិដក ភាគ ១១

បើ​ខ្យល់​ប្រកបដោយ​ធូលី​ ​បក់​មក​ពី​ទិសខាងកើត​ ​ពី​ទិសខាងលិច​ ​ពី​ទិសខាងជើង​ ​ពី​ទិសខាងត្បូង​ ​ត្រូវ​បិទ​បង្អួច​ការពារ​ខ្យល់​ ​បើ​រដូវ​ត្រជាក់​ ​ត្រូវ​បើក​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បិទ​ក្នុង​វេលា​យប់​ ​បើ​រដូវ​ក្តៅ​ ​ត្រូវ​បិទ​បង្អួច​ក្នុង​វេលា​ថ្ងៃ​ ​បើក​ក្នុង​វេលា​យប់​ ​បើ​បរិវេណ​ ​បន្ទប់​ ​រោង​ឆាន់​ ​រោង​ភ្លើង​ ​បង្គន់​ ​(​មាន​សម្រាម​ ​ត្រូវ​បោស​ចេញ​)​ ​ត្រូវ​ដំ​កល់​ទឹក​សម្រាប់​ឆាន់​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​ ​ត្រូវ​ចាក់ទឹក​ក្នុង​ក្អម​សម្រាប់​ជម្រះ​ ​បើ​នៅជា​មួយ​នឹង​ភិក្ខុ​ចាស់​ជាង​ ​មិនទាន់​ប្រាប់​លោក​ជាមុន​ ​កុំ​បង្រៀន​បាលី​ ​កុំ​បង្រៀន​អដ្ឋកថា​ ​កុំ​ស្វាធ្យាយ​ធម៌​ ​កុំ​សំដែងធម៌​ ​កុំ​អុជ​ប្រទីប​ ​កុំ​លត់​ប្រទីប​ ​កុំ​បើក​បង្អួច​ ​កុំ​បិទ​បង្អួច​ ​បើ​ចង្ក្រម​ជាមួយនឹង​ភិក្ខុ​ចាស់​ ​ភិក្ខុ​ចាស់​ ​ចង្ក្រម​ក្នុង​ទីណា​ ​ភិក្ខុ​ត្រូវ​ផ្លាស់ទី​ចង្ក្រម​ ​កុំ​ឲ្យ​ប៉ះ​ជាយ​សង្ឃាដិ​ភិក្ខុ​ចាស់​ឡើយ​ ​ព្រះសម្មាសម្ពុទ្ធ​មាន​ព្យាយាម​ធំ​ ​បាន​បញ្ញត្ត​វត្ត​នោះ​ ​ក្នុង​សេនាសនៈ​ទាំងឡាយ​ ​(​យ៉ាងនេះ​)​។​ ​រឿង​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ទាំងឡាយ​ ​គរ​ឧស​ជាច្រើន​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ដុត​ ​ហើយ​អង្គុយ​រាំង​មាត់ទ្វារ​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636805714637340252
ទៅកាន់ទំព័រ៖