ព្រះត្រៃបិដក ភាគ ១១

ព្រះ​ថេរៈ​ទាំងឡាយ​ត្រូវ​កំ​ដៅ​ខ្លាំង​ណាស់​ ​មិនបាន​ទ្វារ​ចេញ​មក​ ​ក៏​ជ្រប់​ដួល​ទៅ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សីល​ជាទីស្រឡាញ់​ ​ក៏​ពោលទោស​ឡើង​។​ ​(​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​)​ ​បើ​ផេះ​កកកុញ​ច្រើន​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ភិក្ខុ​ត្រូវ​ចាក់​ផេះ​ចោល​ ​បើ​ផ្ទះ​ជាទី​រក្សា​កាយ​ ​ទីលាន​ខាងក្រៅ​បរិវេណ​ ​បន្ទប់​ ​និង​រោង​នៃ​ផ្ទះ​ជាទី​រក្សា​កាយ​ ​(​មាន​សម្រាម​ ​ត្រូវ​បោស​ចេញ​)​ ​ត្រូវ​សូន្យ​គ្រឿង​លំអិត​ ​ត្រូវ​លាយ​ដីស្អិត​ ​ត្រូវ​ចាក់ទឹក​ក្នុង​ស្នូក​ ​ត្រូវ​លាបមុខ​ដោយ​ដីស្អិត​ ​ហើយ​បិទបាំង​ពីមុខ​ពីក្រោយ​ ​ហើយ​សឹម​ចូល​ទៅកាន់​ផ្ទះ​ជាទី​រក្សា​កាយ​ ​មិន​ត្រូវ​អង្គុយ​ជ្រៀត​បៀត​ព្រះ​ថេរៈ​ ​មិន​ត្រូវ​ហាមឃាត់​ភិក្ខុ​ខ្ចី​ដោយ​អាសនៈ​ ​បើ​អាច​ធ្វើ​បរិកម្ម​បាន​ ​ត្រូវ​ធ្វើ​បរិកម្ម​ដល់​ព្រះ​ថេរៈ​ ​មិន​ត្រូវ​ងូតទឹក​ពី​ខាងមុខ​ព្រះ​ថេរៈ​ ​មិន​ត្រូវ​ងូតទឹក​ពីលើ​ខ្សែទឹក​ ​ត្រូវ​បើកផ្លូវ​ឲ្យ​ភិក្ខុ​ដែល​ចុះទៅ​ងូតទឹក​ ​ត្រូវ​លាង​ផ្ទះ​ជាទី​រក្សា​កាយ​ ​ដែល​ប្រឡាក់​ដោយ​ភក់​ ​ត្រូវ​លាង​ស្នូក​សម្រាប់​ដាក់​ដីស្អិត​ ​ហើយ​ទុកដាក់​តាំង​សម្រាប់​ផ្ទះ​ជាទី​រក្សា​កាយ​ ​លត់ភ្លើង​ ​បិទទ្វារ​ ​ហើយ​សឹម​ដើរចៀស​ចេញទៅ​ ​នេះ​ជាវ​ត្ត​ដែល​ព្រះ​តថាគត​បាន​បញ្ញត្តទុក​ហើយ​ ​ក្នុង​ផ្ទះ​ជាទី​រក្សា​កាយ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 636805714908525763
ទៅកាន់ទំព័រ៖