ព្រះត្រៃបិដក ភាគ ១១
            
        
        
            
            
                
                មិនត្រូវបន្ទោបង់ឧច្ចារៈខាងក្រៅទ មិនត្រូវបន្ទោបង់បស្សាវៈខាងក្រៅទបស្សាវៈ មិនត្រូវស្តោះទឹកមាត់ក្នុងទបស្សាវៈ មិនត្រូវកិតដោយឈើគគ្រាត មិនត្រូវចោលឈើសម្រាប់កិត ក្នុងរណ្តៅឧច្ចារៈ ត្រូវឈរលើទ្រនាប់សម្រាប់បន្ទោបង់ឧច្ចារៈ រួចសឹមបិទបាំងស្បង់ មិនត្រូវចេញមកដោយរហ័សពេក មិនត្រូវសើយស្បង់ចេញមក ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមសើយស្បង់ មិនត្រូវជម្រះឲ្យឮចបុចបុ មិនត្រូវទុកទឹកឲ្យសល់នៅក្នុងបំពង់សម្រាប់ជម្រះ ត្រូវឈរលើទ្រនាប់សម្រាប់ជម្រះ ហើយសឹមបិទបាំង ត្រូវលាងវច្ចកុដិដែលប្រឡាក់ បើកញ្ជើសម្រាប់ដាក់ឈើសម្រាប់កិតពេញហើយ ត្រូវនាំយកទៅចាក់ចោល បើវច្ចកុដិ លានវច្ចកុដិ បរិវេណ និងបន្ទប់ មានសម្រាម ត្រូវបោសសំអាតចេញ ត្រូវចាក់ទឹកក្នុងក្អមសម្រាប់ជម្រះ (នេះ) ជាវត្តដែលព្រះតថាគត បានបញ្ញត្តទុកក្នុងវច្ចកុដិទាំងឡាយ។ (រឿងព្រះអង្គទ្រង់បញ្ញត្តឧបជ្ឈាយវត្តថា) សទ្ធិវិហារិក ត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេន
             
            
         
        
            
                ID: 636805715500569626 
                
            
            
                ទៅកាន់ទំព័រ៖